ព័ត៌មានអន្ដរជាតិ
ទីបំផុត អ៊ីរ៉ង់ ទទួលស្គាល់ថា មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់ក្នុងបាតុកម្ម ទូទាំងប្រទេស
ឧត្តមសេនីយ៍អ៊ីរ៉ង់ បានទទួលស្គាល់ថា មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងភាពចលាចលជុំវិញការតវ៉ាទូទាំងប្រទេស ដោយនេះជាការទទួលស្គាល់ ផ្លូវការលើកដំបូងអំពីការស្លាប់និងរបួស ក្នុងរយៈពេលពីរខែ។

ទោះបីជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណនេះ គឺទាបជាងចំនួនអ្នកស្លាប់ ដែលត្រូវបានរាយការណ៍ដោយសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់។
ក្រុមសកម្មជននិយាយថា បាតុករ៤៥១នាក់ និងកងកម្លាំងសន្តិសុខ៦០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃភាពចលាចលក្នុងខែកញ្ញា ហើយមនុស្សជាង ១៨០០០នាក់ ត្រូវបានឃុំខ្លួន។

ការតវ៉ាទូទាំងប្រទេស ត្រូវបានបង្កឡើងដោយការស្លាប់របស់ស្ត្រីឈ្មោះ Mahsa Amini អាយុ ២២ ឆ្នាំក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសសីលធម៌ ប៉ុន្តែបាតុកម្មបានរាលដាលយ៉ាងឆាប់រហ័ស ទៅជាការអំពាវនាវឲ្យផ្ដួលរំលំរបបលទ្ធិឥស្លាម ដែលបានគ្រប់គ្រងប្រទេសអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩មក។
ដកស្រង់សម្តីដោយគេហទំព័រមួយ លោកឧត្តមសេនីយ៍ Amir Ali Hajizadeh មេបញ្ជាការផ្នែកអាកាសយានិកនៃកងឆ្មាំបដិវត្តន៍ប៉ារ៉ា បាននិយាយថា មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់រួមទាំងកងកម្លាំងសន្តិសុខផងដែរ។

លោកក៏បានលើកឡើងផងដែរថា អ្នកស្លាប់ជាច្រើននាក់ គឺជាជនជាតិអ៊ីរ៉ង់ធម្មតាដែលមិនពាក់ព័ន្ធនឹងការតវ៉ា។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់តួលេខជាក់លាក់នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កីឡាករអ៊ីរ៉ង់ ច្រៀងចម្រៀងជាតិឡើងវិញ ធ្វើឲ្យអ្នកគាំទ្រ ទ្រហោយំក្នុងកីឡដ្ឋាន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?