ព័ត៌មានអន្ដរជាតិ
លោក Sunak ថា “យុគសម័យមាស” អង់គ្លេស-ចិន ដល់ទីបញ្ចប់ហើយ
ឆ្លើយតបចំពោះការបង្ក្រាបរបស់ទីក្រុងប៉េកាំងលើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងគោលនយោបាយសូន្យកូវីដ, នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak បាននិយាយថា “យុគសម័យមាស” ជាមួយប្រទេសចិន បានចប់បាត់ទៅហើយ។
លោក Sunak បាននិយាយនៅថ្ងៃអង្គារទី២៨ខែវិច្ឆិកាថា ចក្រភពអង់គ្លេស ត្រូវវិវឌ្ឍវិធីសាស្រ្តរបស់ខ្លួនចំពោះប្រទេសចិន។ យុគសម័យមាសត្រូវបានបញ្ចប់ រួមជាមួយនឹងគំនិតដ៏ឆោតល្ងង់ដែលថា វិស័យពាណិជ្ជកម្ម នឹងនាំឲ្យមានកំណែទម្រង់សង្គម និងនយោបាយ។
លោក Sunak បន្តថា រដ្ឋាភិបាលចិន បានសម្រេចចិត្តធ្វើការបង្រ្កាបបន្ថែមទៀត ជាជាងស្តាប់សំឡេងរបស់ប្រជាជនខ្លួន។
ពិតណាស់ យើងមិនអាចព្រងើយកន្តើយអំពីសារសំខាន់របស់ប្រទេសចិន ក្នុងកិច្ចការពិភពលោកចំពោះស្ថិរភាពសេដ្ឋកិច្ចសកល ឬបញ្ហាដូចជាការប្រែប្រួលអាកាសធាតុនោះទេ។ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជប៉ុន និងប្រទេសជាច្រើនទៀតក៏យល់អំពីបញ្ហានេះដែរ។
ទន្ទឹមនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រួមគ្នាជាមួយប្រទេសទាំងនោះ អង់គ្លេសនឹង គ្រប់គ្រងការប្រកួតប្រជែងដ៏មុតស្រួចនេះ រួមទាំងផ្នែកការទូត និងការចូលរួមនានាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ តើ ក្រដាស ស តំណាងឲ្យអ្វី ក្នុងបាតុកម្មដ៏កម្រ នៅ ចិន?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់