Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ទទួលស្គាល់ថា ៥ឆ្នាំមកនេះ កូរ៉េខាងជើងស្ទើរតែគ្មានសម្រេចបានគោលដៅអភិវឌ្ឍណាមួយសោះ

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក​ គីម ជុងអ៊ុន បានបង្ហាញថា ស្ទើរតែគ្មានគោលដៅអភិវឌ្ឍណាមួយសោះរបស់ប្រទេសនេះត្រូវសម្រេចបានចាប់តាំងពីគោលការណ៍ត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០១៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគីមបានបើកសមាជគណបក្សពលករជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំនៅទីក្រុងព្យុងយ៉ាងកាលពីម្សិលមិញនេះ។

គណៈប្រតិភូនិងអ្នកសង្កេតការណ៍រាប់ពាន់នាក់បានអង្គុយនៅជិតៗគ្នាស្របពេលមានការអះអាងថា ប្រទេសនេះមិនទាន់រកឃើញករណីឆ្លងវីរុសកូរ៉ូណាសូម្បីតែមួយករណី។

យោងតាមទីភ្នាក់ងារព័ត៌មាន KCNA បានឲ្យដឹងថា លោកគីមបានថ្លែងសុន្ទរកថាបើកដោយលោកនិយាយថា គោលដៅអភិវឌ្ឍន៍ដែលបានកំណត់នៅក្នុងសមាជឆ្នាំ២០១៦មិនបានសម្រេចបំពេញស្ទើរតែគ្រប់វិស័យទាំងអស់។

លោកបានបន្ថែមទៀតថា “យើងគួរតែលើកកម្ពស់និងពង្រីកបន្ថែមទៀតនូវជោគជ័យនិងជ័យជម្នះដែលយើងទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់យើងប៉ុន្តែរារាំងយើងមិនឲ្យទទួលបានមេរៀនឈឺចាប់ម្តងទៀត”។

ស្របពេលជាមួយគ្នានោះ លោកបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ផែនការរយៈពេល៥ឆ្នាំថ្មីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងពិនិត្យមើលស្ថានភាពនៃលោហៈធាតុ គីមីនិងឧស្សាហកម្មសំខាន់ៗដទៃទៀតរបស់ប្រទេសកូរ៉េខាងជើងដោយកំណត់ភារកិច្ចសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

សមាជឆ្នាំនេះបានកើតឡើងចំពេលដែលលោកគីមប្រឈមនឹងឧបសគ្គធំបំផុតនៃការគ្រប់គ្រងរយៈពេលប្រាំបួនឆ្នាំរបស់ខ្លួនដោយសារតែអ្វីដែលលោកហៅថា “វិបត្តិជាច្រើន” ដូចជាសេដ្ឋកិច្ចដែលត្រូវបានបំផ្លាញដោយការបិទព្រំដែនបណ្តាលមកពីជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់កាលពីរដូវក្តៅនិងទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក។

ក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារ លោកគីមបានពណ៌នាការលំបាកនេះថាជាអ្វីដែលអាក្រក់បំផុតនិងមិនធ្លាប់មានពីមុនមក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អតីតមិត្តរួមថ្នាក់ ទម្លាយខ្ទេចអំពីចរិតរបស់លោក គីម ជុងអ៊ុន កាលនៅរៀន

ចុចអាន៖ អ្នកវិភាគអាមេរិក ៖ ចិនផ្តល់វ៉ាក់សាំងកូវីដ ១៩ ដល់លោក គីម ជុងអ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម