ព័ត៌មានអន្ដរជាតិ
ណាតូ ប្តេជ្ញាផ្តល់អាវុធបន្ថែម និងជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល អ៊ុយក្រែន (មានវីដេអូ)
អង្គការណាតូ បានសន្យាផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន និងជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។
នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុង ប៊ុយការ៉េស, អគ្គលេខាធិការសម្ព័ន្ធភាពយោធាមួយនេះគឺ លោក Jens Stoltenberg បានចោទប្រកាន់ទីក្រុងមូស្គូថា “ព្យាយាមប្រើរដូវរងាជាអាវុធនៃសង្គ្រាម”។
ការវាយប្រហាររបស់រុស្ស៊ី បានធ្វើឲ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនីនិងទឹកប្រើប្រាស់ ក្នុងសីតុណ្ហភាពត្រជាក់។
ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ, ការវាយប្រហារលើជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការរស់រានមានជីវិតរបស់ពួកគេ អាចត្រូវបានគេបកស្រាយថាជាឧក្រិដ្ឋកម្មសង្គ្រាម។
ថ្លែងនៅពេលចាប់ផ្តើមការជួបជុំរដ្ឋមន្ត្រីការបរទេសណាតូ រយៈពេលពីរថ្ងៃក្នុងរដ្ឋធានីរបស់ប្រទេសរ៉ូម៉ានី លោក Stoltenberg បាននិយាយថា “រុស្ស៊ីពិតជាបរាជ័យក្នុងសមរភូមិ។ ជាការឆ្លើយតបចំពោះរឿងនោះ ឥឡូវពួកគេកំពុងវាយប្រហារលើគោលដៅជនស៊ីវិល និងទីក្រុងនានាដោយសារពួកគេមិនអាច ដណ្តើមយកទឹកដីបាន”។
កាលពីរាត្រីថ្ងៃអង្គារ ណាតូបានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើបណ្តាញជនស៊ីវិល និងថាមពលអ៊ុយក្រែនគឺ ជាការបំផ្លាញសេវាមូលដ្ឋានរបស់មនុស្សរាប់លាននាក់។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សមាជិកណាតូ នឹងជួយអ៊ុយក្រែនក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន និងការពារប្រជាជនពីការវាយប្រហារដោយមីស៊ីល។
ហើយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba, លោក Stoltenberg បាននិយាយថា “យើងនឹងឈរក្បែរអ៊ុយក្រែន ដរាបណាពួកគេត្រូវការ យើងនឹងមិនដកថយឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ណាតូ ព្រមានថា លោក ពូទីន កំពុងប្រើ រដូវរងាជាអាវុធ ក្នុងសង្គ្រាមអ៊ុយក្រែន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក