ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឲ្យអង្គការ ណាតូ រំលាយចោលទៅ
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ពិភពលោកស៊ីវិល័យមិនត្រូវការអង្គការណាតូ ដែលជា “អង្គការឧក្រិដ្ឋកម្ម” នោះទេ ។

លោក Medvedev បានសរសេរនៅលើបណ្តាញ Telegram របស់លោកថា “អង្គការណាតូគួរតែរំលាយចោលទៅ ដោយសារតែបណ្តាប្រទេសជាសមាជិក មានចំនួនមិនលើសពី ១២ ភាគរយនៃចំនួនប្រជាជននៅលើភពផែនដីផងនោះ” ។
លោក Medvedev បានឲ្យដឹងទៀតថា អង្គការណាតូបានធ្វើភ្លេចនូវអ្វីដែលខ្លួនប្រព្រឹត្តនៅទូទាំងពិភពលោក រួចមានទាំងការរៀបចំរដ្ឋប្រហារ និងផ្ដួលរំលំមេដឹកនាំប្រទេសស្របច្បាប់ផងដែរ ។ ប្លុកមួយនេះហាក់ដូចជាភ្លេចអំពីការស្លាប់ និងរបួសរបស់ជនស៊ីវិលជាច្រើននាក់ ដែលបណ្ដាលមកពីប្រតិបត្តិការ និងការផ្គត់ផ្គង់អាវុធដល់របបជ្រុលនិយមអ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ លោក Medvedev ក៏បានធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ថ្មីៗរបស់អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ផងដែរ អំពីតម្រូវការក្នុងការរក្សាអធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន ។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានបញ្ជាក់ថា “ណាតូនិយាយតែអំពីបូរណភាពទឹកដីរបស់អ៊ុយក្រែន ប៉ុន្តែមិនបានលើកឡើងពីបូរណភាពទឹកដីរបស់ខ្លួនឯងទេ ។ ណាតូចូលចិត្តនិយាយតែប៉ាន់ស្មានថានឹងឈ្នះលើរុស្ស៊ី ប៉ុន្តែជាក់ស្ដែងទឹកដីរបស់ខ្លួន និងនៅអ៊ុយក្រែនកំពុងខ្ទេចខ្ទី” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។ បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ណាតូ ប្តេជ្ញាផ្តល់អាវុធបន្ថែម និងជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ