Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ងាកទៅរកឧស្ម័នធម្មជាតិរាវ LNG របស់ កាតា លែងពឹងលើ រុស្ស៊ី

បានផុស

នៅ

ក្រុមហ៊ុនប្រេង QatarEnergy បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះថា ប្រទេសកាតានឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែងជាលើកដំបូងរបស់ខ្លួនដល់ប្រទេសអាល្លឺម៉ង់ ដើម្បីចង់កាត់បន្ថយការពឹងផ្អែកទាំងស្រុងលើថាមពលរបស់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាតា នឹងចាប់ផ្តើមធ្វើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ២ លានតោនក្នុងមួយឆ្នាំ ដល់ប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំ ២០២៦ ហើយនឹងមានរយៈពេលរហូតដល់​ ១៥ ឆ្នាំ ។

គូរឲ្យដឹងថា រុស្ស៊ី គឺជាប្រទេសដែលផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំនួន ៥៥ ភាគរដល់អាល្លឺម៉ង់ ប៉ុន្តែចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនមក, អាល្លឺម៉ង់ក៏កាត់បន្ថយការនាំចូល ដោយងាកទៅរកការផ្គត់ផ្គង់ពីកាតាជំនួសវិញ ៕

ប្រែសម្រួលដោយ ៖ ណាក់ ណាក់

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងចំនួនឧស្ម័នធម្មជាតិរាវ LNG ដែលអឺរ៉ុបទិញពី រុស្ស៊ី ក្នុងឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម