Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង បញ្ជូនយន្តហោះ ទៅប្រដេញយន្តហោះចម្បាំងចិន និងរុស្ស៊ី ដែលចូលតំបន់ការពារដែនអាកាស (មានវីដេអូ)

បានផុស

នៅ

យោធាកូរ៉េខាងត្បូងនិយាយថា ខ្លួនបានបញ្ជូនយន្តហោះទៅប្រដេញ យន្តហោះចម្បាំងចិនចំនួនពីរគ្រឿង និងរុស្ស៊ីប្រាំមួយគ្រឿង ដែលបានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួននៅថ្ងៃពុធទី៣០ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិន បានហោះចូលម្តងហើយម្តងទៀត និងបានចាកចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) នៅជិតឆ្នេរសមុទ្រភាគខាងត្បូង និងភាគឦសានរបស់ប្រទេសកូរ៉េខាងត្បូង ដែលចាប់ផ្តើមនៅម៉ោងប្រហែល៥:៥០នាទីព្រឹក។

JCS និយាយថា នៅប៉ុន្មានម៉ោងក្រោយមក ពួកគេបានហោះពីសមុទ្រជប៉ុន ចូលក្នុងតំបន់នេះសាជាថ្មី រួមជាមួយយន្តហោះចម្បាំងរុស្ស៊ី ដូចជាយន្តហោះទម្លាក់គ្រាប់បែកធុន TU-95 និងយន្តហោះចម្បាំង SU-35 ជាដើម។

គួររម្លឹកថា កាលពីថ្ងៃទី ២៤ ឧសភា ចិន និងរុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួន ៦ ទៅលើដែនទឹកក្បែរប្រទេសជប៉ុន ក្នុងអ្វីដែលរដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយនៅពេលនោះថា ជាការតវ៉ាប្រឆាំងនឹងកិច្ចប្រជុំកំពូល Quad ដែលមានការចូលរួមពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​តូក្យូ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ រថយន្ត បុកគ្នាជាមួយ យន្តហោះ នៅ ប៉េរូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម