ព័ត៌មានអន្ដរជាតិ
រកឃើញវីរុស Zombie នៅមានជីវិត ទោះកកអស់ពេល ៤៨,៥០០ ឆ្នាំ
ក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុបបានរកឃើញមេរោគថ្មីៗចំនួន ១៣ នៅក្រោមស្រទាប់ដីកក Permafrost នៅតំបន់ស៊ីបេរីនៃប្រទេសរុស្ស៊ី ក្នុងនោះមានទាំងវីរុស ខ្មោចឆៅ ឬ Zombie ផងដែរ ដែលមានអាយុកាលជាង ៤៨,៥០០ ឆ្នាំ ។

អ្នកវិទ្យាសាស្ត្របានអះអាងថា មេរោគទាំងនេះនៅតែរស់រានមានជីវិត និងអាចឆ្លងផងដែរ ទោះបីជាវាចំណាយពេលរាប់សហស្សវត្សរ៍ជាប់នៅក្រោមស្រទាប់ដីកកក៏ដោយ ។
ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងបារាំង មិនទាន់មានការបញ្ជាក់លម្អិតពីផលប៉ះពាល់ ឬហានិភ័យណាមួយចំពោះវីរុស Zombie នេះនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ប្រសិនបើវីរុស Zombie ពិតជាអាចឆ្លងជំងឺដល់មនុស្ស ឬសត្វពិតមែន វានឹងក្លាយទៅជាបញ្ហាដ៏គ្រោះថ្នាក់ពិតប្រាកដ ។

ជាចុងក្រោយអ្នកវិទ្យាសាស្ត្របានព្រមានថា ការរលាយស្រទាប់ដីកក Permafrost ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ក៏អាចជាការគំរាមកំហែងថ្មីមួយទៀតដល់មនុស្សលើភពផែនដីផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Japan Times
ចុចអាន ៖ អ្នកទស្សនា World Cup នឹងលែងបានមើលការប្រកួតនៅម៉ោង ៥ ល្ងាចនិង ៨ យប់ទៀតហើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា