ព័ត៌មានអន្ដរជាតិ
ហុងកុង ព្រមព្រៀងទិញអង្ករផ្កាម្លិះ ថៃ ក្នុងតម្លៃជាង ៧៦ លានដុល្លារ
គណៈប្រតិភូក្រុមអ្នកនាំចូលអង្ករក្រុងហុងកុងចំនួន ៣៤ នាក់បានធ្វើដំណើរទស្សនកិច្ចប្រទេសថៃដើម្បីចរចាពាណិជ្ជកម្ម ដោយបានយល់ព្រមទិញអង្ករផ្កាម្លិះថៃចំនួន ៨១,២០០ តោនក្នុងតម្លៃជំហានដំបូងជាង ២,៧០០លានបាត (ជាង ៧៦ លានដុល្លារ) ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាជនហុងកុងនៅឆ្នាំ ២០២៣ ។

លោក Kirati Ratchano អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថៃបាននិយាយថា ក្រសួងពាណិជ្ជកម្មបានអញ្ជើញក្រុមអ្នកនាំចូលអង្ករធំៗចំនួន ៣៤ នាក់ ពីហុងកុង ដែលដឹកនាំដោយលោក Kenneth Chan ប្រធានសមាគមពាណិជ្ជករអង្ករហុងកុង ដើម្បីចរចាពាណិជ្ជកម្មនៅប្រទេសថៃ កាលពីអំឡុងថ្ងៃទី ២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោកបន្តថា ក្នុងកិច្ចចរចានោះ ក្រសួងក៏បានឆ្លៀតឱកាសដើម្បីផ្សព្វផ្សាយការលក់អង្ករផ្កាម្លិះរបស់ថៃ និងបង្កើតការយល់ដឹងអំពីសញ្ញាសម្គាល់អង្ករផ្កាម្លិះថៃពណ៌បៃតង (Thai Hom Mali Rice Certification Mark) ដើម្បីបង្កើតទំនុកចិត្តក្នុងចំណោមប្រជាជនហុងកុងថា សញ្ញាសម្គាល់អង្ករថៃនៅលើកញ្ចប់បង្ហាញថា អង្ករនោះត្រូវបានវេចខ្ចប់នៅក្នុងប្រទេសថៃ និងអាចធានាបាននូវស្តង់ដារគុណភាពខ្ពស់ ។

ចំណែកលោកស្រី Chanaphat ប្រធានការិយាល័យជំរុញពាណិជ្ជកម្មអន្តរជាតិប្រចាំទីក្រុងហុងកុង បាននិយាយថា រដ្ឋាភិបាលហុងកុងបានបន្ធូរបន្ថយវិធានការកូវីដ ១៩ និងអនុញ្ញាតឲ្យមានការធ្វើដំណើរកាន់តែងាយស្រួលទាំងក្នុង និងក្រៅទីក្រុងហុងកុង ដូច្នេះការិយាល័យបានសម្របសម្រួលជាមួយសមាគមពាណិជ្ជករអង្ករហុងកុងដើម្បីធ្វើទស្សនកិច្ចនៅប្រទេសថៃ ពង្រឹងទំនាក់ទំនង និងចរចាពាណិជ្ជកម្មអង្ករជាមួយអ្នកនាំចេញថៃ ដោយបានជួបពិភាក្សាជាមួយសមាគមអ្នកនាំចេញអង្ករថៃ អំពីព័ត៌មានពាណិជ្ជកម្ម និងស្ថានភាពពាណិជ្ជកម្មអង្កររវាងគ្នាទៅវិញទៅមក ដោយរំពឹងថា ស្ថានភាពពាណិជ្ជកម្មអង្ករនៅឆ្នាំ ២០២៣ រវាងប្រទេសថៃ និងហុងកុង នឹងល្អប្រសើរឡើងជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា ហុងកុង គឺជាទីផ្សារនាំចេញអង្ករដ៏មានសក្តានុពលរបស់ថៃ និងជាទីផ្សារធំបំផុតទី ៥ ក្នុងឆ្នាំ ២០២១ ដែលមានបរិមាណនាំចេញ ១៧៤,៩៣២តោន និងមានតម្លៃសរុប ១៥៨,០៤ លានដុល្លារ ។ ហុងកុងនាំចូលអង្ករផ្កាម្លិះច្រើនជាងគេពីប្រទេសថៃលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយកត្តាសំខាន់ដែលធ្វើឲ្យហុងកុងជ្រើសរើសទិញអង្ករផ្កាម្លិះថៃគឺ គុណភាព និងរសជាតិ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ រកឃើញវីរុស Zombie នៅមានជីវិត ទោះកកអស់ពេល ៤៨,៥០០ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?