ព័ត៌មានអន្ដរជាតិ
ស្ងាត់ដំណឹងយូរ ដឹងទេ មហាសេដ្ឋី Jack Ma សំងំរស់នៅប្រទេសណា?
កាសែត Financial Times បានរាយការណ៍នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះថា ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានរស់នៅក្នុងទីក្រុងតូក្យូអស់រយៈពេលជិត ៦ ខែហើយ បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលចិនលើវិស័យបច្ចេកវិទ្យា ។

ដោយដកស្រង់ចេញពីប្រភពជិតស្និទ, កាសែត Financial Times បានរាយការណ៍ទៀតថា មហាសេដ្ឋីរូបនេះបានចំណាយពេលជិត ៦ ខែស្នាក់នៅជាមួយគ្រួសាររបស់លោកនៅទីក្រុងតូក្យូ និងផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន រួមទាំងការធ្វើដំណើរជាទៀងទាត់ទៅកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ ។
កាសែតអង់គ្លេសបានចុះផ្សាយបន្ថែមថា លោក Jack Ma ឧស្សាហ៍ទៅលេងក្លឹបដើម្បីជួបជុំសមាជិកឯកជនជាច្រើននៅទីក្រុងតូក្យូ ហើយក៏បានក្លាយជាអ្នកប្រមូលទិញរបស់របរសិល្បៈទំនើបៗថែមទៀតផង ។

កាលពីខែកក្កដាកន្លងទៅ របាយការណ៍មួយបាននិយាយថា លោក Ma គ្រោងនឹងប្រគល់ការគ្រប់គ្រងរបស់ក្រុមហ៊ុន Ant Group ដើម្បីផ្គាប់ចិត្តនិយតករចិន ស្របពេល Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំរបស់លោក បានរាយការណ៍ពីកំណើនប្រាក់ចំណូលថេរនៅក្នុងខែសីហាជាលើកដំបូង ខណៈដែលប្រទេសចិនបានប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងករណីផ្ទុះជំងឺកូវីដ ១៩ ឡើងវិញ ។
បន្ថែមពីនេះ អាជ្ញាធរអាមេរិកបានដាក់ក្រុមហ៊ុនរបស់លោក Ma នៅក្នុងបញ្ជីតាមដានផងដែរ ដែលអាចមើលឃើញថា វាត្រូវបានលុបចោលនៅក្នុងទីក្រុងញូវយ៉កឬយ៉ាងណា ប្រសិនបើក្រុមហ៊ុននេះមិនគោរពតាមបទបញ្ជាបង្ហាញ ដែលបណ្តាលឲ្យភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA

-
KPT+១៣ នាទីutes ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់