Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បន្តរកឃើញការឆ្លងកូវីដ៣៦៥ករណីនិងស្លាប់០១នាក់ទៀត

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន៣៦៥ករណីនៅថ្ងៃពុធនេះនិងមានអ្នកស្លាប់ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ CCSA លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា អ្នកបើកបរភេទប្រុសអាយុ៦៣ឆ្នាំម្នាក់ដែលបានដឹកពលករចំណាកស្រុកនៅខេត្ត សាមុតសាខន បានស្លាប់។ រោគសញ្ញារបស់គាត់បានវិវត្តកាលពីថ្ងៃទី២៧ខែធ្នូដោយមានគ្រុនក្តៅខ្លាំង ក្អកនិងហៀរសំបោរ។ អ្នកជំងឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីអុកស៊ីហ្សែននៅក្នុងឈាមរបស់គាត់បានធ្លាក់ចុះរហូតដល់៧៦ភាគរយហើយគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺរលាកសួត។

ក្នុងអំឡុងពេលព្យាបាល តម្រងនោមរបស់គាត់ត្រូវបានគេរកឃើញថាខូច។ គាត់បានស្លាប់កាលពីរសៀលថ្ងៃទី៥ខែមករាបន្ទាប់ពីមានបញ្ហាដកដង្ហើមនិងសរីរាង្គជាច្រើនលែងដំណើរ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង១:៥០នាទីរសៀលថ្ងៃពុធនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងកូវីដសរុប៩,៣៣១ករណី ស្លាប់៦៦នាក់និងជាសះស្បើយ៤,៤១៨នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម