Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម ISIS ប្រកាសពីការស្លាប់មេដឹកនាំ របស់ខ្លួន (មានវីដេអូ)

បានផុស

នៅ

ក្រុមជ្រុលនិយម ISIS បាននិយាយកាលពីថ្ងៃពុធទី៣០ខែវិច្ឆិកាថា មេដឹកនាំរបស់ខ្លួនឈ្មោះ Abu Hasan al-Hashimi al-Qurashi ត្រូវបានសម្លាប់នៅក្នុងសមរភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរបស់ក្រុម ISIS និយាយថា “លោក Hashimi ជាជនជាតិអ៊ីរ៉ាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធជាមួយសត្រូវរបស់ព្រះ”។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទ ឬកាលៈទេសៈនៃការស្លាប់របស់គាត់នោះទេ។

ថ្លែងនៅក្នុងសារជាសំឡេង អ្នកនាំពាក្យបានប្រកាសថា មេដឹកនាំថ្មីរបស់ក្រុមនេះ ដែលនឹងត្រូវឡើងតំណែងជំនួស Hashimi គឺមានឈ្មោះ Abu al-Hussein al-Husseini al-Qurashi។

បន្ទាប់ពីការកើនឡើងឥទ្ធិពលនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤ ដែលធ្វើឲ្យខ្លួនដណ្តើមយកទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់នោះ, រដ្ឋកាលីហ្វដែលប្រកាសខ្លួនឯងរបស់ក្រុមនេះ ត្រូវដួលរលំវិញដោយសាររលកនៃការវាយលុកជាបន្តបន្ទាប់។

ក្រុមនេះត្រូវបានកម្ចាត់នៅប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៧ និងនៅក្នុងប្រទេសស៊ីរីនាពីរឆ្នាំក្រោយមក ប៉ុន្តែសមាជិករបស់ក្រុមជ្រុលនិយមមូស្លីមនិកាយស៊ុននី នៅតែបើកការវាយប្រហារនៅក្នុងប្រទេសទាំងពីរ និងអះអាងការវាយប្រហារនៅកន្លែងផ្សេងទៀតលើពិភពលោក។

មេដឹកនាំមុនរបស់ ISIS លោក Abu Ibrahim al-Qurashi ត្រូវបានសម្លាប់កាលពីដើមឆ្នាំនេះ ក្នុងការវាយឆ្មក់របស់សហរដ្ឋអាមេរិកនៅខេត្ត Idlib ភាគខាងជើងប្រទេសស៊ីរី។ អ្នកកាន់តំណែងមុនគាត់ឈ្មោះ Abu Bakr al-Baghdadi ក៏ត្រូវបានសម្លាប់ផងដែរក្នុងខេត្ត Idlib ផងដែរកាលពីខែតុលាឆ្នាំ២០១៩៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Alarabiya

ចុចអាន៖ ជនបំផ្ទុះគ្រាប់បែកអត្តឃាតក្រុម ISIS ធ្វើដំណើរទៅវាយប្រហារនៅ ឥណ្ឌា តែត្រូវស្ទាក់ចាប់ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម