ព័ត៌មានអន្ដរជាតិ
កាន់តែក្តៅ! លោក ស៊ី ចេញបញ្ជាឲ្យកងទ័ពចិនត្រៀមខ្លួនធ្វើសង្គ្រាមគ្រប់វិនាទី
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាឲ្យកងទ័ពចិនត្រៀមខ្លួនធ្វើសង្គ្រាមគ្រប់វិនាទីទាំងអស់។
នេះគឺជាបញ្ជាលើកដំបូងរបស់លោក ស៊ី ចាប់តាំងពីចូលឆ្នាំថ្មីមកស្របពេលដែលលោកបានសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ការត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា។
លោកក៏បាននិយាយផងដែរថា កងទ័ពរំដោះប្រជាជន (PLA) គួរតែត្រៀមខ្លួនជំរុញសមត្ថភាពរបស់កងទ័ព។
បញ្ជានេះបានកើតឡើងនៅពេលដែលកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ចាប់ផ្តើមការបណ្តុះបណ្តាលនិងធ្វើសមយុទ្ធយោធាកាលពីថ្ងៃចន្ទ។
តាមបញ្ជារបស់លោក ស៊ី, លោកបាននិយាយថា PLA ត្រូវតែបន្ថែមបច្ចេកវិទ្យាចូលទៅក្នុងសមយុទ្ធរបស់ខ្លួន។ PLA ត្រូវតែបង្កើនការធ្វើសមាហរណកម្មឧបករណ៍ថ្មី កម្លាំងថ្មីនិងវិស័យប្រយុទ្ធថ្មីទៅក្នុងប្រព័ន្ធបណ្តុះបណ្តាលនិងប្រយុទ្ធ។
នៅឆ្នាំ២០២០ យោធាចិនបានប្រឈមមុខនឹងជម្លោះដ៏អាក្រក់បំផុតរបស់ខ្លួនជាមួយឥណ្ឌា។
ការប្រឈមមុខដាក់គ្នាដោយហិង្សាបានកើតឡើងនៅតំបន់ព្រំដែនភាគនិរតីហើយកងទ័ពឥណ្ឌាជាង២០នាក់បានស្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់និងរបួសខាងភាគីចិន មិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ។
កាលពីឆ្នាំមុន ប្រទេសចិនក៏បានកំណត់គោលដៅលើកោះតៃវ៉ាន់ផងដែរបន្ទាប់ពីបានបង្កើនការធ្វើសមយុទ្ធនិងប្រតិបត្តិការកងកម្លាំងទ័ពអាកាសរបស់ខ្លួន។
កាលពីដើមសប្តាហ៍មុន ប្រទេសចិនខឹងសម្បាយ៉ាងខ្លាំងចំពោះផែនការរបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសដែលចង់ដាក់ពង្រាយនាវាចម្បាំងនៅក្នុងសមុទ្រដែលមានជម្លោះ។
កងទ័ពជើងទឹកអង់គ្លេសចង់បញ្ជូននាវា HMS Queen Elizabeth ទៅសមុទ្រចិនខាងត្បូងចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីកម្លាំងយោធារបស់ចិននៅក្នុងតំបន់។
ចិននិយាយថា ខ្លួននឹងចាត់វិធានការដើម្បីការពារអធិបតេយ្យភាពសន្តិសុខនិងផលប្រយោជន៍ក៏ដូចជាសន្តិភាពនិងស្ថិរភាពផងដែរនៅសមុទ្រចិនខាងត្បូង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ លោក Xi ប្រាប់កងទ័ពថា កុំខ្លាចស្លាប់ ហើយត្រៀមខ្លួនឈ្នះសង្គ្រាម
ចុចអាន៖ កងទ័ពចិនដាក់ពង្រាយរថក្រោះប្រយុទ្ធតាមដងផ្លូវ ត្រៀមធ្វើសង្គ្រាមជាមួយតៃវ៉ាន់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង