ព័ត៌មានអន្ដរជាតិ
លោក Hakeem Jeffries ក្លាយជាមេដឹកនាំរដ្ឋសភាអាមេរិក ស្បែកខ្មៅដំបូងគេ
នៅថ្ងៃព្រហស្បតិ៍ទី០១ខែធ្នូនេះ អ្នកប្រជាធិបតេយ្យ បានបោះឆ្នោតជ្រើសរើសសមាជិកសភាទីក្រុងញូវយ៉កលោក Hakeem Jeffries ឲ្យក្លាយជាមេដឹកនាំថ្មីរបស់ពួកគេ។

រឿងនេះធ្វើឲ្យគាត់ក្លាយជាជនជាតិអាមេរិកស្បែកខ្មៅទី១ ដែលដឹកនាំគណបក្សនយោបាយដ៏ធំមួយនៅក្នុងរដ្ឋសភា បន្ទាប់ពីលោកស្រី Nancy Pelosi ប្រកាសថា លោកស្រីនឹងលាលែងដើម្បីត្រួសត្រាយផ្លូវសម្រាប់ អ្នកជំនាន់ថ្មី។
លោក Jeffries អាយុ៥២ឆ្នាំ នឹងទទួលតួនាទីជាមេដឹកនាំសំឡេងភាគតិចនៅពេលដែលរដ្ឋសភាថ្មី ស្បថចូលកាន់តំណែងនៅដើមឆ្នាំក្រោយ។

នៅក្នុងការបង្ហាញពីការរួបរួមបន្ទាប់ពីចាញ់សភា ប៉ុន្តែបង្ហាញពីលទ្ធផលខ្លាំងជាងការរំពឹងទុកនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ, គណបក្សប្រជាធិបតេយ្យបានអនុម័តជាឯកច្ឆ័ន្ទលើលោក Jeffries និងតំណែងកំពូលពីរផ្សេងទៀត។
ពេលចេញពីបន្ទប់ប្រជុំបិទទ្វារ មេដឹកនាំដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗនេះ បានប្រកាសថា “គណបក្សប្រជាធិបតេយ្យ តស៊ូដើម្បីប្រជាជន។ នោះជារឿងរបស់យើង។ នោះជាកេរ្តិ៍ដំណែលរបស់យើង។ នោះជាគុណតម្លៃរបស់យើង។ នោះជាការប្ដេជ្ញាចិត្តរបស់យើង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?