ព័ត៌មានអន្ដរជាតិ
ទីបំផុត ទីក្រុងភាគខាងត្បូង ចិន ដកការបិទខ្ទប់ ក្រោយផ្ទុះបាតុកម្មច្រើនថ្ងៃ
ទីក្រុងក្វាងចូវភាគខាងត្បូងប្រទេសចិន បានបន្ធូរបន្ថយវិធានការប្រឆាំងនឹងកូវីដ ១៩ ដ៏តឹងរ៉ឹងរបស់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិស ។

រដ្ឋាភិបាលទីក្រុងបានប្រកាសកាលពីថ្ងៃពុធថា ការបិទខ្ទប់ទ្រង់ទ្រាយធំដែលដាក់នៅគ្រប់តំបន់ នឹងត្រូវជំនួសដោយការបិទអគារ ជាកន្លែងដែលករណីឆ្លងមេរោគត្រូវបានបញ្ជាក់ ។
បន្ទាប់ពីការប្រកាសនេះ អ្នកស្រុកដែលជាប់ក្នុងការដាក់កំហិតលើការធ្វើដំណើរជាង ១ ខែត្រូវបានគេឃើញចេញទៅទិញអាហារ ខណៈពលករចំណាកស្រុកក៏បានធ្វើដំណើរទៅកន្លែងរបស់ពួកគេស្នាក់នៅវិញផងដែរ ។

ការបន្ធូរបន្ថយការរឹតបន្តឹងនេះបានកើតឡើង បន្ទាប់ពីការតវ៉ាប្រឆាំងនឹងគោលនយោបាយ “សូន្យកូវីដ” ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងកន្លែងផ្សេងទៀត ។
ដោយឡែកទីក្រុងប៉េកាំងបានទទួលស្គាល់ថា អាជ្ញាធរក្នុងតំបន់មួយចំនួនបាននិងកំពុងដាក់វិធានការប្រឆាំងការឆ្លងហួសហេតុពេក ។ ប្រជាពលរដ្ឋមើលឃើញថា វាហាក់ដូចជាកំពុងចាត់វិធានការបង្ក្រាបលើហ្វូងបាតុករ មិនមែនការពារការឆ្លងកូវីដឡើយ ជាពិសេសដើម្បីបំបែកសាធារណជនកុំប្រមូលផ្ដុំតវ៉ាបន្ថែមទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ បាតុករ ចិន ប្រើបណ្ដាញសង្គមបរទេស ដើម្បីឲ្យអ្នកផ្សេងដឹងពីការតវ៉ា
ចុចអាន ៖ ស្ងាត់ដំណឹងយូរ ដឹងទេ មហាសេដ្ឋី Jack Ma សំងំរស់នៅប្រទេសណា?

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត