Connect with us

ព័ត៌មានអន្ដរជាតិ

យោធា មីយ៉ាន់ម៉ា ព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធ

បានផុស

នៅ

យោធាមីយ៉ាន់ម៉ាបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច Arakan ស្តីពីបទឈប់បាញ់នៅរដ្ឋរ៉ាក់ឃីនភាគខាងលិច ខណៈការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើកង្វល់មនុស្សធម៌ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមជនជាតិភាគតិចជាច្រើនបានប្រយុទ្ធគ្នាដើម្បីស្វ័យភាពបន្ថែមទៀត ចាប់តាំងពីមីយ៉ាន់ម៉ាទទួលបានឯករាជ្យប្រហែល ៧ ទសវត្សរ៍មុន ហើយការប្រយុទ្ធគ្នារវាងយោធា និងកងទ័ព Arakan បានផ្ទុះកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្តាលឲ្យមនុស្សជាង ១០,០០០ នាក់ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ។

បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន កងទ័ព Arakan តាមសេចក្តីរាយការណ៍បានផ្តល់ការហ្វឹកហ្វឺន និងផ្ដល់ជំនួយដល់កងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីតស៊ូ ក៏ដូចជាបះបោរជាមួយនឹងយោធាមីយ៉ាន់ម៉ា ។

ទន្ទឹមនោះ បទឈប់បាញ់ចុងក្រោយនេះ គឺត្រូវបានសម្របសម្រួលដោយលោក Sasakawa Yohei ប្រធានមូលនិធិមិនរកប្រាក់ចំណេញ Nippon ដែលជាបេសកជនពិសេសរបស់ប្រទេសជប៉ុនសម្រាប់សន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជិតមួយទសវត្សរ៍ ។

លោក Sasakawa បានប្រាប់សារព័ត៌មាន NHK ថា បទឈប់បាញ់មនុស្សធម៌នេះ នឹងដកការបិទផ្លូវគោក និងផ្លូវទឹក ដោយផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់អ្នកស្រុក ហើយកិច្ច​ព្រម​ព្រៀង​នេះ​មិន​មាន​រយៈពេល​កំណត់ឡើយ ប៉ុន្តែ​វាក៏​មិន​ប្រាកដ​ថា​ ​នឹង​មាន​ប្រសិទ្ធភាព​កម្រិត​ណា​នោះ​ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ស្ងាត់ដំណឹងយូរ ដឹងទេ មហាសេដ្ឋី Jack Ma សំងំរស់នៅប្រទេសណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម