ព័ត៌មានអន្ដរជាតិ
យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី-ចិន ល្បាតដែនអាកាសរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងត្បូង
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី និងចិនបានធ្វើការល្បាតដែនអាកាសរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ហើយបានចុះចតនៅវាលយន្តហោះរបស់គ្នាទៅវិញទៅមកជាលើកដំបូង ក្នុងអំឡុងពេលសមយុទ្ធបែបនេះ ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក Tupolev-95 របស់រុស្ស៊ី ក៏ដូចជាយន្តហោះចម្បាំង Sukhoi-30 និង Sukhoi-35 ត្រូវបានអមដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Hong-6K របស់ចិន ។
ក្រសួងបាននិយាយទៀតថា យន្តហោះរុស្ស៊ីបានចុះចតនៅវាលយន្តហោះក្នុងប្រទេសចិន បន្ទាប់ពីហោះហើរល្បាតអស់រយៈពេល ៨ ម៉ោង ហើយយន្តហោះចិនក៏បានចុះចតនៅវាលយន្តហោះក្នុងទឹកដីរុស្ស៊ីវិញផងដែរ ។

ក្រសួងបញ្ជាក់ថា យន្តហោះនៃប្រទេសទាំងពីរបានអនុវត្តយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ និងមិនបានបំពានលើដែនអាកាសរបស់រដ្ឋបរទេសនោះទេ ។ បេសកកម្មនេះគឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការយោធាឆ្នាំ ២០២២ ហើយមិនមែនជាការប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ ។
ដោយឡែកក្រសួងការពារជាតិជប៉ុនវិញបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកចិន និងរុស្សីចំនួន ២ គ្រឿងបានហោះនៅភាគខាងត្បូងពីសមុទ្រជប៉ុនលើសមុទ្រចិនខាងកើត ។ បន្ទាប់មកវាបានហោះហើរលើកោះ Okinawa និងកោះ Miyakojima ទៅកាន់កោះប៉ាស៊ីហ្វិក ។

គួរបញ្ជាក់ថា កាលពីខែឧសភា យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី និងចិនក៏បានធ្វើការល្បាតរួមគ្នាផងដែរ ខណៈកាលពីខែកញ្ញា ប្រទេសចិនបានចូលរួមក្នុងសមយុទ្ធយោធាដ៏ធំមួយនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី និងមានការមើលផ្ទាល់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ស្ងាត់ដំណឹងយូរ ដឹងទេ មហាសេដ្ឋី Jack Ma សំងំរស់នៅប្រទេសណា?

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត