Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក ​កំពុង​រៀបចំ ដាក់​ទណ្ឌកម្ម​បន្ថែម​ ​លើ​កូរ៉េខាងជើង

បានផុស

នៅ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី០១ខែធ្នូនេះថា សហរដ្ឋអាមេរិក កំពុងធ្វើការលើទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាង កំពុងបន្តអភិវឌ្ឍមីស៊ីលដែលត្រូវបានហាមឃាត់ និងមានសញ្ញានៃការសាកល្បងនុយក្លេអ៊ែរថ្មីមួយ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងតាមរយៈវីដេអូ លោកបានប្រាប់សន្និសីទមួយក្នុងទីក្រុងសេអ៊ូល ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ JoongAng កូរ៉េខាងត្បូងថា “យើងមានវិធានការដាក់ទណ្ឌកម្មថ្មី ដែលនឹងកើតឡើងដូចយើងនិយាយ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Sullivan មិនបានរៀបរាប់លម្អិតទេ ប៉ុន្តែនិយាយថា ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់សម្ពាធ និងផ្នែកការទូត ដើម្បីជំរុញឲ្យកូរ៉េខាងជើង បោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោកនិយាយថា “ផ្កាយខាងជើង” នៃគោលនយោបាយកូរ៉េខាងជើងរបស់លោក Joe Biden គឺជាការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយវានៅតែមានភាពខ្ជាប់ខ្ជួនក្នុងការបន្តគោលដៅនោះ។

យ៉ាងណាក្តី ប្រទេសកូរ៉េខាងជើងអះអាងថា ការរំសាយអាវុធនុយក្លេអ៊ែរគឺស្ថិតនៅក្រៅតុចរចា ហើយចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា បានអនុវត្តគោលនយោបាយ អរិភាព រួមទាំងការដាក់ទណ្ឌកម្ម ដែលបានធ្វើឲ្យប្រទេសនេះគ្មានជម្រើសក្រៅពីពង្រីកយោធារបស់ខ្លួនផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីល និងគំរាមឆ្លើយតបផ្នែកយោធាខ្លាំងជាងមុន ចំពោះ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម