ព័ត៌មានអន្ដរជាតិ
សំបុត្រផ្ទុកគ្រាប់បែក ត្រូវបានបញ្ជូនទៅស្ថានទូតអាមេរិក ក្នុងទីក្រុង ម៉ាឌ្រីដ (មានវីដេអូ)
អាជ្ញាធរអេស្ប៉ាញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០១ខែធ្នូថា ប៉ូលិសអេស្ប៉ាញ បានហ៊ុមព័ទ្ធតំបន់ជុំវិញស្ថានទូតអាមេរិកក្នុងទីក្រុងម៉ាឌ្រីដ និងបានធ្វើសកម្មភាពប្រឆាំងភេរវកម្ម បន្ទាប់ពីគ្រាប់បែកក្នុងសំបុត្រ ត្រូវបានបញ្ជូនទៅអគារនោះ។

យោងតាមក្រសួងមហាផ្ទៃអេស្ប៉ាញ, ប៉ូលិសបានបំផ្ទុះកញ្ចប់នោះដោយជោគជ័យ បន្ទាប់ពីជម្លៀសមនុស្សចេញអគារនៅក្បែរនោះ។ ក្រសួងបានកត់សម្គាល់ថា មិនទាន់មានរបាយការណ៍ពីអ្នករងរបួសទាក់ទងនឹងឧបទ្ទវហេតុនេះនៅឡើយទេ។
រឿងនេះកើតឡើង បន្ទាប់ពីគ្រាប់បែកក្នុងសំបុត្រចំនួន៥ ត្រូវបានបញ្ជូនទៅកាន់គោលដៅផ្សេងៗគ្នានៅទូទាំងប្រទេសអេស្ប៉ាញ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយ រួមទាំងទៅកាន់ស្ថានទូតអ៊ុយក្រែននៅទីក្រុងម៉ាឌ្រីដ ដែលបណ្តាលឲ្យកម្មករម្នាក់ រងរបួសផងដែរ បន្ទាប់ពីការបើកកញ្ចប់កាលពីថ្ងៃពុធ។

អនុរដ្ឋមន្ត្រីមហាផ្ទៃអេស្ប៉ាញ លោក Rafael Perez បានពន្យល់កាលពីថ្ងៃព្រហស្បតិ៍ក្នុងសន្និសីទសារព័ត៌មានមួយថា គ្រាប់បែកទាំងនោះ ហាក់ដូចជាផលិតដោយខ្លួនឯង ហើយត្រូវបានផ្ញើក្នុងស្រោមសំបុត្រពណ៌ត្នោតដែលមានផ្ទុកសារធាតុ Pyrotechnic និងប្រព័ន្ធធ្វើឲ្យសកម្មនៅខាងក្នុង។
លោកបានចង្អុលបង្ហាញថា តាមការវិភាគបឋម ប្រព័ន្ធក្នុងកញ្ចប់ទាំងនេះ គឺមានន័យថា អាចបង្កជាអណ្តាតភ្លើង ប៉ុន្តែមិនមែនជាការផ្ទុះទេ។ លោកបន្តថា សំបុត្រទាំងនោះ មិនគ្រាន់តែជាការបង្កើនកម្រិតនៃការគំរាមកំហែងភេរវកម្មក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជំរុញឲ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្នផងដែរ។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ក៏បានទទួលកញ្ចប់ដូចគ្នានេះដែរ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ប៉ុន្តែត្រូវបានដោះដោយអ្នកជំនាញគ្រាប់បែក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា ប៉ូឡូញ ត្រៀមកាត់យកតំបន់ភាគខាងលិច អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់