ព័ត៌មានអន្ដរជាតិ
លោក Xi Jinping ឲ្យបញ្ចៀសការឡើងកម្ដៅថែមទៀតក្នុងជម្លោះនៅ អ៊ុយក្រែន
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនកំពុងអំពាវនាវឲ្យបញ្ចៀសការកើនឡើងកម្ដៅបន្ថែមទៀតក្នុងជម្លោះនៅអ៊ុយក្រែន ។

ដោយដកស្រង់សម្តីពីលោក Xi Jinping, ទូរទស្សន៍ចិន CCTV បានរាយការណ៍ថា “នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ វាចាំបាច់ណាស់ក្នុងការបញ្ចៀសការកើនឡើងកម្ដៅ និងពង្រីកវិបត្តិកាន់តែធំថែមទៀត ហើយងាកមកបន្តការផ្ដល់ជំនួយដើម្បីបង្កើតឲ្យមានសន្តិភាព និងការរក្សាការចរចាជាដើម” ។
ទន្ទឹមនោះ ប្រធានាធិបតីចិនរូបនេះក៏បានកត់សម្គាល់ពីភាពចាំបាច់ក្នុងការគ្រប់គ្រងផលប៉ះពាល់នៃវិបត្តិអ៊ុយក្រែនផងដែរ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនៃការប្រឈមមុខដាក់គ្នាក្នុងប្លុកនេះជាដើម ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក Vladimir Putin បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។
បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ស្ងាត់ដំណឹងយូរ ដឹងទេ មហាសេដ្ឋី Jack Ma សំងំរស់នៅប្រទេសណា?

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?