Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន បញ្ជាក់ច្បាស់ៗពីមូលហេតុ ដែលរុស្ស៊ី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន

បានផុស

នៅ

ការវាយប្រហារដ៏របស់រុស្ស៊ីប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន គឺជាការឆ្លើយតបដ៏ចាំបាច់មួយ ចំពោះការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ី រួមទាំងការទម្លាក់គ្រាប់បែកលើស្ពាន គ្រីមៀ ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅកាន់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz។

លោក វ្ល៉ាឌីមៀរ ពូទីន (ឆ្វេង) និងលោក Olaf Scholz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំទាំងពីរបាននិយាយទូរស័ព្ទជាមួយគ្នា កាលពីថ្ងៃសុក្រទី០២ខែធ្នូ តាមសំណើរបស់ទីក្រុងប៊ែរឡាំង។ លោក ពូទីន បានពន្យល់អំពីតក្កវិជ្ជានៅពីក្រោយប្រតិបត្តិការយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ហើយបាននិយាយថា គោលនយោបាយរបស់លោកខាងលិចនៃការបំពាក់អាវុធ និងហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែន គឺជាការបំផ្លិចបំផ្លាញ។

វិមានក្រឹមឡាំងនិយាយថា “កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបដិសេធបើកការវាយប្រហារដោយមីស៊ីលលើគោលដៅជាក់លាក់ក្នុងទឹកដីអ៊ុយក្រែនអស់រយៈពេលជាយូរមកហើយ ប៉ុន្តែបច្ចុប្បន្ន វិធានការបែបនេះបានក្លាយជារឿងចាំបាច់ និងមិនអាចជៀសបាន។ វាជាប្រតិកម្មចំពោះការវាយប្រហារបង្កហេតុរបស់ទីក្រុងកៀវ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី រួមទាំងស្ពាន គ្រីមៀ និងស្ថានីយថាមពលផងដែរ។

ស្របពេលជាមួយគ្នានោះ លោក ពូទីន បានប្រាប់មេដឹកនាំអាល្លឺម៉ង់ថា “ការវាយប្រហារភេរវកម្មប្រឆាំងនឹងបំពង់បង្ហូរប្រេងបាតសមុទ្រ Nord Stream គឺស្ថិតក្នុងប្រភេទដូចគ្នានេះ ហើយទាមទារឲ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព ដែលក៏ត្រូវមានការចូលរួមរុស្ស៊ីផងដែរ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ព្រមានពីហានិភ័យខ្ពស់ នៃការធ្លាក់ចូលទៅក្នុង សង្រ្គាមនុយក្លេអ៊ែរទ្រង់ទ្រាយធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ៤១ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ៤២ នាទីutes មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

ព័ត៌មានជាតិ៤៦ នាទីutes មុន

ក្រុមហ៊ុនហូលឌីងត្រូវបានអនុញ្ញាតឱ្យ​ធ្វើការបោះផ្សាយមូលប​ត្រកម្មសិទ្ធិនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម