ព័ត៌មានអន្ដរជាតិ
កងទ័ពរុស្ស៊ី និងបេឡារុស កំពុងហ្វឹកហាត់ដើម្បីប្រយុទ្ធរួមកម្លាំងគ្នាជាធ្លុងមួយ
កងទ័ពមកពីប្រទេសរុស្ស៊ី និងបេឡារុស កំពុងហ្វឹកហាត់ដើម្បីប្រយុទ្ធរួមកម្លាំងគ្នាជាធ្លុងមួយ។ នេះបើតាមការអះអាងពីប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយលោកខាងលិចជុំវិញជម្លោះអ៊ុយក្រែន។

លោកបានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu ទៅកាន់ទីក្រុង មីនស្កិ៍ កាលពីថ្ងៃសៅរ៍ទី០៣ខែធ្នូ។
លោក Lukashenko និយាយថា “ថ្ងៃនេះ យើងកំពុងរៀបចំដូចជាកងកម្លាំងតែមួយ កងទ័ពតែមួយ។ គ្រូបង្ហាត់មកពីប្រទេសទាំងពីរ កំពុងបង្វឹកកងទ័ពរបស់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាដឹងរឿងនេះ។ យើងមិនបានលាក់បាំងការពិតនេះទេ។ ជាការប្រសើរណាស់ វាមិនអាចទៅរួចឡើយក្នុងការលាក់បាំងរឿងនេះនៅក្នុងពិភពលោកសម័យទំនើប”។

លោក Lukashenko បន្តថា “ទាំងទីក្រុង មីនស្កិ៍ និងមូស្គូ មិនចង់បានសង្រ្គាមនោះទេ ប៉ុន្តែកំពុងធ្វើការជាមួយគ្នាដើម្បីទប់ទល់នឹងការឈ្លានពានណាមួយ”។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Shoigu បានហៅប្រទេសបេឡារុសថា ជាដៃគូដ៏គួរឲ្យទុកចិត្តសម្រាប់ប្រទេសរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំជាមួយសមភាគីបេឡារុសលោក Viktor Khrenin។

លោក Shoigu បានសរសើរបេឡារុស សម្រាប់ការតាំងចិត្តដើម្បីទប់ទល់នឹងអរិភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ លោកបន្ថែមថា អង្គភាពមកពីប្រទេសទាំងពីរ បាននិងកំពុងធ្វើឲ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការយោធា។
បេឡារុស បានប្រកាសពីការដាក់ពង្រាយកម្លាំងរួមជាមួយរុស្ស៊ីនៅលើទឹកដីរបស់ខ្លួនកាលពីខែតុលា ដោយលើកឡើងពីភាពតានតឹងជាមួយលោកខាងលិច។
ក្រសួងការពារជាតិបេឡារុស បាននិយាយនៅពេលនោះថា ចំនួនទាហានរុស្ស៊ីដែលឈរជើងនៅក្នុងប្រទេសនេះគឺមានប្រហែល ៩០០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន បញ្ជាក់ច្បាស់ៗពីមូលហេតុ ដែលរុស្ស៊ី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ