ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងខ្ពស់បំផុតនៅលើកោះជ្វា បង្ខំឲ្យជម្លៀសអ្នកភូមិជិត ២ពាន់នាក់ (មានវីដេអូ)
ភ្នំភ្លើង Semeru ដែលផ្ទុះក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យទី០៤ខែធ្នូ បានបាញ់ផេះឡើងទៅលើមេឃកម្ពស់១៥គីឡូម៉ែត្រ និងបង្ខំឲ្យមានការជម្លៀសមនុស្សជិត ២០០០នាក់ ខណៈអាជ្ញាធរ បានចេញការព្រមានខ្ពស់បំផុតសម្រាប់តំបន់នៅភាគខាងកើត កោះជ្វា។
មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសពីការផ្ទុះភ្នំភ្លើងនេះទេ ហើយក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា មិនមានផលប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាសឡើយ ប៉ុន្តែបានចេញការជូនដំណឹង ទៅព្រលានយន្តហោះក្នុងតំបន់ចំនួនពីរឲ្យមានការប្រុងប្រយ័ត្ន។
Semeru ដែលជាភ្នំភ្លើងខ្ពស់បំផុតនៅលើកោះជ្វា បានផ្ទុះឡើងកាលពីឆ្នាំមុន ដោយសម្លាប់មនុស្សជាង៥០នាក់ និងរាប់ពាន់នាក់ត្រូវជម្លៀសចេញ។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) បាននិយាយថា ពេលនេះ មនុស្សចំនួន ១៩៧៩នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពចំនួន១១ ហើយអាជ្ញាធរបានចែកចាយម៉ាសដល់ប្រជាជន។
ការផ្ទុះបានចាប់ផ្តើមនៅម៉ោង ២:៤៦ រំលងអធ្រាត្រថ្ងៃអាទិត្យ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ស្វែងរក និងជម្លៀសកំពុងបន្ត។
ដំបូងឡើយ ទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសអាសន្នសម្រាប់លទ្ធភាពដែលភ្នំភ្លើងនេះ អាចបង្កឲ្យមានរលកយក្សស៊ូណាមិ ប៉ុន្តែក្រោយមក បានលុបចោលវិញ។
ជាមួយនឹងភ្នំភ្លើងចំនួន១៤២, ឥណ្ឌូណេស៊ី ជាប្រទេសដែលមានប្រជាជនរស់នៅជិតភ្នំភ្លើងច្រើនជាងគេលើពិភពលោក ពោលគឺជាមធ្យមមានប្រជាជនចំនួន ៨.៦លាននាក់ដែលរស់នៅក្នុងរង្វង់ចម្ងាយ១០គីឡូម៉ែត្រ នៃភ្នំភ្លើងមួយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ផ្ទុះភ្នំភ្លើងខ្ពស់បំផុតនៅ ឥណ្ឌូណេស៊ី អាចបង្កឲ្យមានរលកយក្សស៊ូណាមិ
-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច