Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ព រុស្ស៊ី ជោគជ័យវាយលុកចូលទៅកៀកតំបន់មួយទៀត

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា កងទ័ពរុស្ស៊ីកំពុងទទួលបានជោគជ័យក្នុងការវាយលុកទឹកដីនៅតំបន់ជុំវិញទីក្រុង Artyomovsk នៃសាធារណរដ្ឋប្រជាមានិត Donetsk ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Konashenkov បានប្រាប់ឲ្យដឹងទៀតថា នៅក្នុងភាពជោគជ័យនោះ កងទ័ពរុស្ស៊ីក៏បានកម្ចាត់ទាហានអ៊ុយក្រែន និងសព្វាវុធរបស់សត្រូវផងដែរ ជាពិសេសគឺការបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់អ៊ុយក្រែននៅសាធារណរដ្ឋប្រជាមានិត Donetsk ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា “យន្តហោះចម្បាំងនៃកងកម្លាំងអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះ Su-25 របស់កងទ័ពអាកាសអ៊ុយក្រែន នៅជុំវិញតំបន់ Krasnoarmeysk ហើយកងទ័ពរុស្សីក៏បានកម្ចាត់ក្រុមឈ្លបការណ៍អ៊ុយក្រែនចំនួន ៣ ក្រុមនៅក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ផងដែរ ។

ក្រៅពីការបាញ់ទម្លាក់យន្តហោះ Su-25 របស់អ៊ុយក្រែនហើយ កងទ័ពរុស្ស៊ីក៏បានវាយប្រហារឃ្លាំងប្រេងមួយកន្លែងផងដែរ នៅក្នុងតំបន់ Kharkov ដែលកំពុងផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ឧបករណ៍យោធាអ៊ុយក្រែនសម្រាប់រណសិរ្ស Kupyansk” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។ បន្ទាប់មក លោកខាងលិច​បានដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​រុស្ស៊ី និង​បង្កើន​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​រដ្ឋាភិបាលទីក្រុងកៀវ ដែល​មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ អាមេរិក អាចនឹងអស់លុយឲ្យ អ៊ុយក្រែន ទប់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម