Connect with us

ព័ត៌មានអន្ដរជាតិ

ការ​លក់​សព្វាវុធ​ជា​សកល ​កើន​ឡើង​៧ឆ្នាំជាប់គ្នា

បានផុស

នៅ

យោងតាមទិន្នន័យថ្មីពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងថា ការលក់សព្វាវុធ និងសេវាកម្មយោធាដោយក្រុមហ៊ុនការពារជាតិធំបំផុតទាំង១០០ របស់ពិភពលោក បានកើនឡើង ១,៩% ពោលគឺកើនដល់៥៩២ពាន់លានដុល្លាក្នុងឆ្នាំ២០២១ ទោះបីជាមានបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្អាក់ការនាំចេញគ្រឿងសំខាន់ៗក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

SIPRI បាននិយាយនៅក្នុងទិន្នន័យឧស្សាហកម្មអាវុធរបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃចន្ទទី០៥ខែធ្នូនេះថា ការកើនឡើងនេះ គឺកើនពី១,១% ក្នុងឆ្នាំ២០១៩ដល់២០២០ ហើយវាជាការកើនឡើងនៃការលក់អាវុធពិភពលោក រយៈពេល៧ឆ្នាំជាប់ៗគ្នា។

យោងតាម SIPRI, បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ បានបន្តរារាំងពាណិជ្ជកម្មនៅឆ្នាំ២០២១ ហើយទំនងជានឹងកាន់តែអាក្រក់ទៅៗដោយសារសង្រ្គាមអ៊ុយក្រែន។

ក្រុមហ៊ុននៅសហរដ្ឋអាមេរិក មានច្រើនជាងគេក្នុងបញ្ជីនេះ ខណៈការលក់របស់ក្រុមហ៊ុនអាមេរិកចំនួន៤០នៅក្នុងបញ្ជីនេះ ស្មើនឹងទឹកប្រាក់សរុប២៩៩ពាន់លានដុល្លារក្នុងឆ្នាំ២០២១។

ក្រុមហ៊ុនទាំងប្រាំនៅលើកំពូលតារាង គឺសុទ្ធតែមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដូចជា ក្រុមហ៊ុន Lockheed Martin, Raytheon Technologies, Boeing, Northrop Grumman និង General Dynamics។

ប៉ុន្តែរបាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរ ពីការកើនឡើងយ៉ាងខ្លាំងនៃការលក់ពីក្រុមហ៊ុនផលិតរបស់ចិន ដោយក្រុមហ៊ុនអាវុធចិនទាំង៨នៅក្នុងបញ្ជី មានការលក់អាវុធក្នុងទំហំទឹកប្រាក់សរុប ១០៩ពាន់លានដុល្លារ ពោលគឺកើនឡើង ៦,៣% បើធៀបនឹងឆ្នាំមុន។

គួរបញ្ជាក់ថា ទិន្នន័យឧស្សាហកម្មអាវុធ SIPRI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ​អង់គ្លេស ​បញ្ជាក់ថា បានបញ្ជូន​សព្វាវុធ​ទំនើប​ទៅ​ឲ្យ​ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម