ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់កាំភ្លើងធំជាង ១០០គ្រាប់ ទៀតហើយ
យោធាកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់កាំភ្លើងធំប្រហែល១៣០ គ្រាប់ ចូលទៅក្នុងសមុទ្រ ជិតឆ្នេរភាគខាងកើត និងខាងលិចរបស់ខ្លួននៅថ្ងៃចន្ទទី០៥ខែធ្នូនេះ។
ការបាញ់នេះ គឺជាសមយុទ្ធយោធាចុងក្រោយបង្អស់ នៅជិតព្រំដែនរួមគ្នារបស់ប្រទេសទាំងពីរ។
គ្រាប់ផ្លោងមួយចំនួន បានធ្លាក់នៅតំបន់ទ្រនាប់ក្បែរព្រំដែនសមុទ្រ នៅក្នុងអ្វីដែលទីក្រុងសេអ៊ូលនិយាយថា ជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដែលត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយភាពតានតឹង។
ក្រសួងការពារជាតិទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូង បានចេញការព្រមានជាច្រើនទៅកាន់កូរ៉េខាងជើងជុំវិញការបាញ់នេះ។
ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនបានរាយការណ៍ភ្លាមៗអំពីការបាញ់កាំភ្លើងធំនេះទេ ប៉ុន្តែខ្លួនបាននិងកំពុងអនុវត្តសកម្មភាពយោធាកាន់តែខ្លាំងឡើងៗ រួមទាំងការបាញ់មីស៊ីល និងសមយុទ្ធដោយយន្តហោះចម្បាំង និងអង្គភាពកាំភ្លើងធំផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Alarabiya
ចុចអាន៖ ទីក្រុង សេអ៊ូល ព្រមាន ឆ្លើយ តប ខ្លាំងៗ ទៅ កូរ៉េ ខាង ជើង និងជំរុញឲ្យចិន ធ្វើសកម្មភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា