ព័ត៌មានអន្ដរជាតិ
ជប៉ុន សម្លាប់មាន់ចោលជាង ៣១ ម៉ឺនក្បាល
ប្រទេសជប៉ុនសម្លាប់មាន់ជាង ៣១ ម៉ឺនក្បាលនៅខេត្ត Aichi ស្របពេលផ្ទុះជំងឺផ្តាសាយបក្សី បន្ទាប់ពីកម្មករនៅកសិដ្ឋានក្នុងខេត្តមួយនេះបានរកឃើញចំនួនមាន់ងាប់ច្រើនខុសធម្មតា ខណៈក្នុងចំណោមមាន់ងាប់ ១៣ ក្បាល មាន ៦ ក្បាលត្រូវបានរកឃើញថាមាន ជំងឺផ្ដាសាយបក្សី ។

អាជ្ញាធរមូលដ្ឋាននិយាយថា នេះជាការផ្ទុះឡើងលើកដំបូងម្តងទៀតក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា មាន់ចំនួន ៣៤,០០០ ក្បាលផ្សេងទៀត ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងខេត្ត Kagoshima ចំពេលមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ប្រទេសជប៉ុនបានចុះបញ្ជីការផ្ទុះជំងឺផ្តាសាយបក្សីនៅក្នុងខេត្ត Okayama, Kagawa, Miyagi, Aomori, Wakayama, Tottori, Kagoshima ក៏ដូចជានៅលើកោះហុកកៃដូផងដែរ ។ ជាសរុបមាន់ប្រហែល ៣.៣ លានក្បាលត្រូវបានសម្លាប់នៅក្នុងប្រទេស ចាប់តាំងពីការផ្ទុះឡើងដំបូងនៅថ្ងៃទី ២៨ ខែតុលាមក ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១២ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ