Connect with us

ព័ត៌មានអន្ដរជាតិ

ដ្រូនអ៊ុយក្រែន ហោះចូលជ្រៅ បើកការវាយប្រហារ លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី បណ្តាលឲ្យមានមនុស្សស្លាប់

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារទី០៦ខែធ្នូនេះថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន លើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួនពីរ នៅក្នុងតំបន់ Ryazan និង Saratov បានបណ្តាលឲ្យយោធាចំនួន៣នាក់ស្លាប់ និងបង្កការខូចខាតដល់យន្តហោះ២គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងបានឲ្យដឹងថា ដ្រូនផលិតដោយសូវៀតមួយចំនួន ដែលហោះហើរក្នុងរយៈកម្ពស់ទាប បានកំណត់គោលដៅលើទ្រព្យសម្បត្តិអាកាសចរណ៍យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ នៅឯអាកាសយានដ្ឋាន Dyagilevo ក្នុងតំបន់ Ryazan និងអាកាសយានដ្ឋាន Engels ក្នុងតំបន់ Saratov។

នៅពេលដ្រូនទាំងនោះត្រូវបានគេប្រទះឃើញ និងបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស កម្ទេចកម្ទីបានធ្លាក់ ធ្វើឲ្យប៉ះពាល់ដល់អាកាសយានដ្ឋាន ហើយយន្តហោះពីរគ្រឿងត្រូវរងការខូចខាត។

យោធា​បី​នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​ ខណៈ​បួន​នាក់​ទៀត​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​យោធា​ដើម្បី​ព្យាបាល។

ពីមុន ដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារទីស្នាក់ការកងនាវាសមុទ្រខ្មៅក្នុងទីក្រុង Sevastopol និងបានកំណត់គោលដៅលើកងទ័ពជើងទឹករុស្ស៊ីនៅតំបន់គ្រីមៀ ប៉ុន្តែការវាយប្រហារថ្ងៃអង្គារនេះ បានឈានចូលជ្រៅដល់ក្នុងប្រទេសរុស្ស៊ី។

អាកាសយានដ្ឋាន Dyagilevo មានចម្ងាយជាង ៥០០ គីឡូម៉ែត្រពីទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន ខណៈអាកាសយានដ្ឋាន Engels មានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ។

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានយោធា Aleksandr Kots បានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយដ្រូន Tu-141 ដែលដំបូងឡើយត្រូវបានបង្កើតឡើងនៅសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៧០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កងទ័ពរុស្ស៊ី និងបេឡារុស កំពុងហ្វឹកហាត់ដើម្បីប្រយុទ្ធរួមកម្លាំងគ្នាជាធ្លុងមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម