ព័ត៌មានអន្ដរជាតិ
បាក់ដីកប់រថយន្តនៅ កូឡុំប៊ី សម្លាប់មនុស្ស ២៧នាក់ (មានវីដេអូ)
មនុស្សយ៉ាងតិច ២៧នាក់បានស្លាប់ នៅពេលការបាក់ដី បានលេបត្របាក់ផ្លូវមួយនៅភាគពាយព្យប្រទេសកូឡុំប៊ី ដោយបណ្តាលឲ្យកប់រថយន្តក្រុង និងរថយន្តផ្សេងទៀត។ នេះបើតាមការឲ្យដឹងពីលោកប្រធានាធិបតី Gustavo Petro កាលពីថ្ងៃចន្ទទី០៥ខែធ្នូ។

មន្ត្រីការពារជនស៊ីវិលបាននិយាយថា រថយន្តក្រុងមួយគ្រឿងបានចេញដំណើរពីទីក្រុង Cali ជាមួយនឹងអ្នកដំណើរ២៥នាក់។

លោក Petro បានសរសេរនៅលើ Twitter ថា “វាគឺជារឿងដ៏សោកសៅ ដែលខ្ញុំសូមប្រកាសថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន២៧នាក់ហើយ រួមទាំងអនីតិជន៣នាក់ផងដែរ ដែលបានបាត់បង់ជីវិតនៅក្នុងសោកនាដកម្មកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់ដាច់ស្រយាលនៃទីក្រុង Pueblo Rico”។

កាលពីល្ងាចថ្ងៃអាទិត្យ លោកប្រធានាធិបតី បានបញ្ជាក់ថា មានអ្នកស្លាប់ត្រឹម៣នាក់ប៉ុណ្ណោះ ខណៈអ្នកជួយសង្គ្រោះរាប់សិបនាក់ បានស្វែងរកអ្នកនៅរស់រានមានជីវិត។

រដូវវស្សាឆ្នាំនេះដែលចាប់ផ្តើមក្នុងខែសីហា គឺជារដូវដ៏អាក្រក់បំផុតរបស់ប្រទេសកូឡុំប៊ី មិនធ្លាប់ជួបសោះក្នុងរយៈពេល៤០ឆ្នាំ ដែលបណ្តាលឲ្យមានឧបទ្ទវហេតុសម្លាប់មនុស្សជាង ២៧០នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បាក់ដី លេបត្របាក់ផ្ទះសម្បែង សម្លាប់មនុស្សច្រើននាក់នៅ វេណេស៊ុយអេឡា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត