ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កាន់តែរឹតបន្តឹងខ្លាំងលើអ្នកស្រលាញ់ភេទដូចគ្នា
រុស្ស៊ី កាន់តែរឹតបន្តឹងបន្ថែមទៀត ទៅលើការឃោសនាស្រលាញ់ភេទដូចគ្នាដែលហៅថា LGBT នៅក្នុងប្រទេស ដើម្បីរុញច្រានឥទ្ធិពលលោកខាងលិច និងលើកកម្ពស់តម្លៃប្រពៃណីរបស់ជនជាតិរុស្ស៊ី ។

ដោយកាលពីថ្ងៃចន្ទ លោក ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មីដែលពង្រីកការហាមឃាត់លើការស្រលាញ់ភេទដូចគ្នាគ្រប់ទម្រង់ទាំងអស់ មិនថាប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ស្រី ឬកែភេទឡើយ គឺហាមជាដាច់ខាត ។
ច្បាប់ថ្មីនេះធ្វើឡើងគឺខុសទៅនឹងច្បាប់នៃការលើកកម្ពស់អ្នកស្រលាញ់ភេទដូចគ្នា ដែលរុស្ស៊ីចាត់ទុកថា មិនមែនជាប្រពៃណីនៅតាមទីសាធារណៈ អ៊ីនធឺណិត ឬនៅក្នុងសៀវភៅ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតឡើយ ។

ជាមួយគ្នានោះ លោក ពូទីន ក៏ធ្លាប់បាននិយាយដែរថា លោកមិនខ្វល់ថាពួកឥស្សរជនក្នុងប្រទេសលោកខាងលិចព្យាយាមបញ្ចូលនិន្នាការថ្មីទៅក្នុងមនុស្ស និងសង្គមរបស់ពួកគេទេ ប៉ុន្តែពួកគេមិនមានសិទ្ធិបង្ខំអ្នកដទៃឲ្យចូលបក្សសម្ព័ន្ធនោះឡើយ ។
ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរុស្ស៊ីនិយាយថា នៅក្រោមច្បាប់ថ្មីនេះ នឹងកាន់តែដាក់សម្ពាធផ្លូវភេទខ្លាំងឡើងលើជនជាតិភាគតិច ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ លោក ពូទីន ប្រាប់ទំហំទឹកប្រាក់ពីការលក់អាវុធទៅទីផ្សារពិភពលោកក្នុងឆ្នាំ ២០២២ នេះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច