Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយវីដេអូ លោក ពូទីន បើកឡានដោយខ្លួនឯងឆ្លងកាត់ស្ពាន គ្រីមៀ ដែល​រងការបំផ្ទុះកាលខែតុលា

បានផុស

នៅ

ការិយាល័យប្រធានាធិបតីរុស្ស៊ីបានបញ្ចេញវីដេអូឃ្លីបមួយ ដែលបង្ហាញពីលោក វ្ល៉ាឌីមៀរ ពូទីន បើករថយន្តដោយខ្លួនឯងផ្ទាល់ ឆ្លងកាត់ផ្នែកជួសជុលនៃស្ពានគ្រីមៀ ដែលបានរងការខូចខាតនៅក្នុងការបំផ្ទុះមួយកាលពីខែតុលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវីដេអូនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានដកស្រង់សម្តីលោកប្រធានាធិបតី ដែលនិយាយថា ស្ពាននេះស្ថិតក្នុងស្ថានភាពដំណើរការ ប៉ុន្តែចាំបាច់ត្រូវជួសជុលឡើងវិញឲ្យល្អឥតខ្ចោះ ។

ទន្ទឹមនោះ លោក ពូទីន ចង់ឲ្យការងារជួសជុលត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស ដើម្បីបង្ហាញពីការតាំងចិត្តរបស់រុស្ស៊ីក្នុងការរក្សាការគ្រប់គ្រងនៅតំបន់គ្រីមៀ បន្ទាប់ពីអ៊ុយក្រែន​មាន​បំណង​ដណ្តើម​យក​ឧបទ្វីប​នេះ​ឡើង​វិញ ហើយ​បាន​ហៅ​ស្ពាននេះ​ម្តង​ហើយ​ម្តង​ទៀត​ថា​ជា ​រចនាសម្ព័ន្ធ​ខុស​ច្បាប់ ។

គួររំឭកថា រុស្ស៊ីបានបើកស្ពានគ្រីមៀក្នុងឆ្នាំ ២០១៨ ដើម្បីភ្ជាប់រុស្ស៊ី និងឧបទ្វីបគ្រីមៀនៅភាគខាងត្បូងអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូបានបញ្ចូលទឹកដីមួយនេះជាឯកតោភាគីក្នុងឆ្នាំ ២០១៤ ។

ស្របពេលជាមួយគ្នានេះ ផ្លូវថ្នល់ និងផ្លូវដែកលើស្ពានក៏បានបម្រើជាការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបនេះផងដែរ ជាពិសេសវា​គឺ​ជា​ផ្លូវ​ផ្គត់ផ្គង់​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ ចាប់​តាំង​ពី​សង្គ្រាមលុកលុយលើ​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈមក ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក ពូទីន ប្រាប់ទំហំទឹកប្រាក់ពីការលក់អាវុធទៅទីផ្សារពិភពលោកក្នុងឆ្នាំ ២០២២ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម