Connect with us

ព័ត៌មានអន្ដរជាតិ

FBI បើកការស៊ើបអង្កេតក្រុមហ៊ុនដាក់បន្ទះឈីបក្នុងខួរក្បាលរបស់លោក Elon Musk

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ពេលនេះ​ FBI អាមេរិក កំពុងធ្វើការស៊ើបអង្កេត​លើក្រុមហ៊ុនបច្ចេកវិទ្យាខួរក្បាល Neuralink របស់លោក Elon Musk ​ទាក់ទងនឹងសុខុមាលភាពរបស់សត្វដែលត្រូវបានយកមកពិសោធន៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតបុគ្គលិក និងបច្ចុប្បន្នចំនួន ២០ នាក់នៃក្រុមហ៊ុនបច្ចេកវិទ្យាសុខភាពបានប្រាប់ Reuters ថា បរិយា​កាសកន្លែងការងារនៅក្នុងក្រុមហ៊ុនលោក Musk បានបង្ខំឲ្យបុគ្គលិកធ្វើការទាំងប្រញាប់ប្រញាល់ ដែលបង្កើតឲ្យមាន​កំហុសឆ្គងមិនចេះចប់ ពេលធ្វើតេស្តសាកល្បងលើសត្វ ដោយបណ្តាលឲ្យសត្វត្រូវរងទុក្ខ និងស្លាប់ជាច្រើនក្បាល ។

បើតាមរបាយការណ៍បង្ហាញថា ចាប់តាំងពីឆ្នាំ ២០១៨ មក សត្វជាង ១,៥០០ ក្បាល​រួមមាន ស្វា ជ្រូក ចៀម ត្រូវបានស្លាប់ អំឡុងពេលពិសោធន៍បច្ចេកវិទ្យា​ Neuralink ។

បុគ្គលិក Neuralink បានបញ្ជាក់ទៀតថា អ្នកវិទ្យាសាស្ត្រ បានធ្វើការវះកាត់ពិសោធន៍ខុសជាច្រើនដង និងមិនជោគជ័យលើសត្វជាច្រើនក្បាល ហើយសត្វទាំងនោះ ក៏ត្រូវបានគេយកទៅសម្លាប់ចោល ហើយនាំយកសត្វថ្មី​មកពីសោធន៍ម្តងទៀត ។

ទោះបីជាមានបុគ្គលិកជាច្រើនរាយការណ៍ពីបញ្ហាសម្ពាធការងារក៏ដោយ ប៉ុន្តែ​លោក Musk ក៏ធ្លាប់និយាយប្រាប់អតីតបុគ្គលិក​ម្នាក់ថា​ លោកមិនចូលចិត្តប្រើសត្វសម្រាប់ការស្រាវជ្រាវឡើយ ហើយលោកចង់ឲ្យសត្វទាំងនោះ ក្លាយជាសត្វដែលរីករាយបំផុតនៅពេលនៅមានជីវិត ។

គួរបញ្ជាក់ថា នាពេលកន្លងមក ក្រុមហ៊ុន Neuralink ក៏ធ្លាប់ប្រឈមមុខនឹងការចោទប្រកាន់ម្តងរួចមកហើយពីការរំលោភបំពានសត្វ ។ ដោយកាលពីដើមឆ្នាំនេះ ក្រុមការពារសិទ្ធិសត្វមួយបានចោទប្រកាន់អ្នកស្រាវជ្រាវ Neuralink ថា បានដាក់ស្វាឲ្យ “រងទុក្ខយ៉ាងធ្ងន់ធ្ងរ” ខណៈពេលកំពុងធ្វើតេស្តការផ្សាំខួរក្បាល ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖ Yahoo

ចុចអាន ៖ រុស្ស៊ី កាន់តែរឹតបន្តឹងខ្លាំងលើអ្នកស្រលាញ់ភេទដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤៨ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥៦ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម