Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ ក្បែរប្រទេស ជប៉ុន

បានផុស

នៅ

កាលពីថ្ងៃចន្ទទី០៥ខែធ្នូ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រចល័តនៅលើកោះ Kuril ភាគខាងជើង ដែលជាផ្នែកមួយនៃខ្សែសង្វាក់កោះ លាតសន្ធឹងរវាងប្រទេសជប៉ុន និងឧបទ្វីប Kamchatka របស់រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសជប៉ុន បាន​ទាមទារ​យកភាគខាងត្បូង​ប្រជុំកោះ Kuril ​ដែល​កាន់កាប់​ដោយ​រុស្ស៊ី។ ប្រជុំកោះនេះ​ត្រូវបានទីក្រុង​តូក្យូ​ហៅថាជា ដែនដី​ខាងជើង។

យោងតាមក្រសួងការពារជាតិរុស្ស៊ី ប្រព័ន្ធ Bastion របស់រុស្ស៊ី ដែលមានមីស៊ីល អាចហោះបានក្នុងរយៈចម្ងាយរហូតដល់ទៅ៥០០គីឡូម៉ែត្រ ត្រូវបានដាក់ពង្រាយនៅលើកោះ Paramushir។

ក្រសួងនិយាយថា ជំរំយោធាមួយ ត្រូវបានបង្កើតឡើងនៅលើនោះ ជាមួយនឹងឧបករណ៍ដែលអនុញ្ញាតឲ្យបម្រើសេវាកម្មពេញមួយឆ្នាំ កន្លែងស្នាក់នៅ កន្លែងកម្សាន្ត និងអាហារសម្រាប់បុគ្គលិក។

ការដាក់ពង្រាយនេះ កើតឡើងមួយឆ្នាំបន្ទាប់ពីប្រទេសរុស្ស៊ី បានបង្កើតប្រព័ន្ធ Bastion នៅលើកោះ Matua កណ្តាលជួរភ្នំ Kuril។

ស្របពេលជាមួយគ្នានោះ ប្រមុខខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអង្គារថា រដ្ឋាភិបាល នឹងបន្តតាមដានយ៉ាងដិតដល់ នូវសកម្មភាពយោធារបស់រុស្ស៊ី។

ជប៉ុន បានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូ បានបញ្ជូនទាហានរាប់ម៉ឺននាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន។

រុស្ស៊ីបានដកខ្លួនចេញពីកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន ហើយបានផ្អាកគម្រោងសេដ្ឋកិច្ចរួមគ្នាទាក់ទងនឹងប្រជុំកោះ Kuril ដែលកំពុងមានជម្លោះ ដោយសារតែការដាក់ទណ្ឌកម្មរបស់ជប៉ុនជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ដ្រូនអ៊ុយក្រែន ហោះចូលជ្រៅ បើកការវាយប្រហារ លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី បណ្តាលឲ្យមានមនុស្សស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម