Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ប្រាប់ច្បាស់ៗពីមូលហេតុលោកខាងលិចមិនដកទណ្ឌកម្មប្រឆាំង រុស្ស៊ី

បានផុស

នៅ

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅក្នុងអត្ថបទមួយដែលចុះផ្សាយលើទស្សនាវដ្ដី Foreign Affairs ថា ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៊ី នឹងមិនត្រូវបានដកចេញនោះទេ ប្រសិនបើរុស្ស៊ីកំណត់លក្ខខណ្ឌរបស់ខ្លួនលើដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Scholz បាននិយាយថា “វាច្បាស់តាំងពីដើមដំបូងនៃសង្រ្គាមមកម្ល៉េះថា ទណ្ឌកម្មទាំងនេះនឹងត្រូវដាក់ក្នុងរយៈពេលយូរ ដោយសារប្រសិទ្ធភាពវាយប្រហាររបស់រុស្ស៊ីកើនឡើងរាល់សប្តាហ៍ដែលកន្លងផុតទៅ ។ ទីក្រុងមូស្គូត្រូវយល់ថា មិនមានទណ្ឌកម្មណាមួយនឹងត្រូវបានដកចេញទេ ប្រសិនបើរុស្ស៊ីព្យាយាមកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព” ។

អធិការបតីអាល្លឺម៉ង់រូបនេះបញ្ជាក់ទៀតថា នៅក្នុងការសម្របសម្រួលជាមួយដៃគូរបស់ខ្លួន, ប្រទេសអាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានដល់ការរៀបចំរក្សាសន្តិសុខរបស់អ៊ុយក្រែន ដែលជាផ្នែកនៃដំណោះស្រាយសន្តិភាព ក្រោយសង្គ្រាមដ៏មានសក្តានុពល” ។ លោក​អះអាង​ថា ដើម្បី​បញ្ចប់​ជម្លោះ​នៅ​អ៊ុយក្រែន រុស្ស៊ី​ត្រូវ​តែ​ដក​ទ័ព​ចេញជាដាច់ខាត ។

លោក Scholz សង្កត់ធ្ងន់ថា សាររបស់យើងទៅកាន់ទីក្រុងមូស្គូគឺច្បាស់ណាស់ថា យើងប្តេជ្ញាការពារគ្រប់មីលីម៉ែត្រនៃទឹកដីអង្គការណាតូប្រឆាំងនឹងការឈ្លានពានដែលអាចកើតមាន ។ យើងនឹងគោរពការសន្យារបស់ណាតូដែលថា ការវាយប្រហារលើសម្ព័ន្ធមិត្តណាមួយនឹងត្រូវបានចាត់ទុកថា ជាការវាយប្រហារលើសម្ព័ន្ធមិត្តទាំងមូល ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។ បន្ទាប់មក លោកខាងលិច​បានដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​រុស្ស៊ី និង​បង្កើន​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​រដ្ឋាភិបាលទីក្រុងកៀវ ដែល​មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ លោក ពូទីន ប្រាប់ទំហំទឹកប្រាក់ពីការលក់អាវុធទៅទីផ្សារពិភពលោកក្នុងឆ្នាំ ២០២២ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម