Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចេញការប៉ាន់ស្មានថ្មី អំពីចំនួនទាហាន អ៊ុយក្រែន ដែលស្លាប់ (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានលើកឡើងកាលពីថ្ងៃអង្គារទី០៦ខែធ្នូថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបាត់បង់ទាហានជាង ៨០០០នាក់ និងសម្ភារយោធាមួយចំនួនធំក្នុងអំឡុងខែវិច្ឆិកា។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shoigu ប្រកាសថា នៅក្នុងខែវិច្ឆិកា ទីក្រុងកៀវបានបាត់បង់យោធាជាង៨៣០០នាក់, យន្តហោះ៥គ្រឿង, ឧទ្ធម្ភាគចក្រ១០គ្រឿង, រថក្រោះ១៤៩គ្រឿង និងរថពាសដែកជាង៣០០គ្រឿង។ លោកបន្ថែមថា កងកម្លាំងរបស់រុស្ស៊ី បានបង្កការខូចខាតយ៉ាងច្រើនដល់យោធារបស់ទីក្រុងកៀវ ដោយប្រើអាវុធច្បាស់លាស់រយៈចម្ងាយឆ្ងាយ ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងមជ្ឈមណ្ឌលបញ្ជាការយោធាអ៊ុយក្រែន និងទីតាំងយោធាផ្សេងទៀត។

នៅចុងខែកញ្ញា លោក Shoigu អះអាងថា កងកម្លាំងអ៊ុយក្រែន បានបាត់បង់កងទ័ពជាង ៦១០០០នាក់ ចាប់តាំងពីទីក្រុងមូស្គូ ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងទីក្រុងកៀវក្នុងខែកុម្ភៈ។ លោកក៏បានកត់សម្គាល់ផងដែរថា ការខាតបង់របស់រុស្ស៊ី គឺតិចជាងនោះដប់ដង ពោលគឺរុស្ស៊ី បាត់បង់ទាហានប្រហែល ៦០០០នាក់។

ថ្វីបើទីក្រុងកៀវ បដិសេធបញ្ចេញតួលេខផ្លូវការអំពីកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក៏ដោយ ប៉ុន្តែពួកគេបានប្រកែកចំពោះតួលេខដែលផ្តល់ដោយក្រសួងការពារជាតិរុស្ស៊ី។

លោកប្រធានាធិបតី Vladimir Zelensky បាននិយាយកាលពីខែកញ្ញាថា អ៊ុយក្រែនបានបាត់បង់កងទ័ពប្រហែល ៥០ នាក់ក្នុងមួយថ្ងៃ ប៉ុន្តែអះអាងថា វាតិចជាងប្រាំដង បើប្រៀបធៀបនឹងការស្លាប់បាត់បង់ជីវិតរបស់រុស្ស៊ី។

កាលពីសប្តាហ៍មុន ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ថា “មន្ត្រីយោធាអ៊ុយក្រែនជាង ១០០ ០០០ នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលជម្លោះ”។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមក វីដេអូនេះត្រូវបានលុបចោលវិញ បន្ទាប់ពីវាបានបង្កឲ្យមានការខឹងសម្បានៅក្នុងទីក្រុងកៀវ ដែលអះអាងថា ជាព័ត៌មានរសើប ដែលគួរតែត្រូវបានចេញផ្សាយដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ដឹងទេ អាវរងាដែលលោក ពូទីន ពាក់ ពេលចុះទៅពិនិត្យស្ពាន គ្រីមៀ មានតម្លៃប៉ុន្មាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម