ព័ត៌មានអន្ដរជាតិ
ចិន បន្ធូរបន្ថយវិធានការកូវីដ បន្ថែមទៀត (មានវីដេអូ)
ប្រទេសចិននិយាយថា មនុស្សដែលមិនចេញរោគសញ្ញាឬ មានជំងឺកូវីដស្រាល ឥឡូវនេះនឹងអាចធ្វើចត្តាឡីស័កនៅផ្ទះ ជាជាងនៅក្នុងទីតាំងរបស់រដ្ឋ ដែលនេះជាការបន្ធូរបន្ថយដ៏ធំ នៃគោលនយោបាយសូន្យកូវីដរបស់ខ្លួន។

ករណីបែបនេះ នឹងអាចស្នាក់នៅផ្ទះ ហើយរាយការណ៍លទ្ធផលតេស្តដោយខ្លួនឯងបាន។
ប្រទេសនេះ ក៏បានលុបចោលតម្រូវការធ្វើតេស្តម៉ាស៊ីន PCR សម្រាប់ទីតាំងសាធារណៈភាគច្រើនផងដែរ លើកលែងតែមន្ទីរពេទ្យ និងសាលារៀនប៉ុណ្ណោះ។

វិធានការនេះកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការតវ៉ាស៊ីវិល ប្រឆាំងនឹងការគ្រប់គ្រងជំងឺរាតត្បាត បានផ្ទុះឡើងនៅទូទាំងប្រទេស។
ការផ្លាស់ប្តូរថ្មីនេះ គឺជាសញ្ញាដ៏រឹងមាំបំផុតដែលបង្ហាញថា ប្រទេសចិនកំពុងងាកចេញឆ្ងាយពីគោលនយោបាយសូន្យកូវីដរបស់ខ្លួន ហើយកំពុងសម្លឹងឆ្ពោះទៅរកការរស់នៅជាមួយមេរោគ ដូចប្រទេសផ្សេងទៀតនៅក្នុងពិភពលោកផងដែរ។

នៅថ្ងៃពុធទី០៧ខែធ្នូនេះ អាជ្ញាធរសុខាភិបាលក៏បានប្រកាសអំពីច្បាប់បន្ធូរបន្ថយថ្មីមួយចំនួនផងដែរ។
ការដាក់កម្រិតដូចជាការបិទខ្ទប់ គួរតែត្រូវបានអនុវត្តចំពោះតំបន់ដែលកំណត់អត្តសញ្ញាណច្បាស់ៗ ឧទាហរណ៍ដូចជាអគារ អង្គភាព និងជាន់មួយចំនួន ដែលផ្ទុយពីសង្កាត់ទាំងមូល ឬការបិទខ្ទប់ទូទាំងទីក្រុង។

តំបន់ដែលមានហានិភ័យខ្ពស់ អាចដកការបិទខ្ទប់ក្នុងរយៈពេលប្រាំថ្ងៃ ប្រសិនបើគ្មានករណីថ្មីត្រូវបានរកឃើញទេនោះ។ សាលារៀនគួរតែបន្តបើកទ្វារ ប្រសិនបើមិនមានការរីករាលដាលក្នុងបរិវេណសាលា។
ទន្ទឹមនោះ អាជ្ញាធរក៏បានសង្កត់ធ្ងន់ពីតម្រូវការ ពន្លឿនការចាក់វ៉ាក់សាំងដល់មនុស្សចាស់ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តើ ក្រដាស ស តំណាងឲ្យអ្វី ក្នុងបាតុកម្មដ៏កម្រ នៅ ចិន?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ