ព័ត៌មានអន្ដរជាតិ
ក្តៅគគុក! អ្នកគាំទ្រ Trump វាយប្រហារសភាអាមេរិក រារាំងមិនឲ្យប្រកាស Biden ឈ្នះឆ្នោត ស្រ្តីម្នាក់ត្រូវបាញ់សម្លាប់
អ្នកគាំទ្រហិង្សារបស់លោកប្រធានាធិបតី Donald Trump បានសម្រុកចូលវិមាន Capitol (សភាអាមេរិក) ក្នុងទីក្រុងវ៉ាស៊ីនតោនខណៈសមាជិកសភាបានជួបគ្នាដើម្បីបញ្ជាក់ពីជ័យជម្នះនៃការបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។

ក្រុមបាតុករបានឡើងអគារស្របពេលសមាជិកសភាត្រូវបានប៉ូលិសនាំចេញក្រៅ។
លោក Biden និយាយថា វាគឺជាការបះបោរហើយលោក Trump បានចេញសារជាវីដេអូមួយដោយស្នើសុំឲ្យអ្នកគាំទ្រវិលត្រឡប់ទៅផ្ទះវិញ។

សម័យប្រជុំសភាដែលបញ្ជាក់ពីជ័យជម្នះរបស់លោក Biden ត្រូវបានផ្អាកនិងបង្ខំឲ្យលើកទៅពេលក្រោយ។
មានរបាយការណ៍អំពីការបាញ់កាំភ្លើងនៅក្នុងអគារហើយមនុស្សម្នាក់បានស្លាប់ខណៈប៉ូលិសជាច្រើននាក់បានរងរបួស។

មានការប្រឈមមុខដាក់គ្នាដោយអាវុធនៅមាត់ទ្វារសភា។ ឧស្ម័នបង្ហូរទឹកភ្នែកក៏ត្រូវបានគេប្រើផងដែរ។
ក្រុមកុបករត្រូវបានគេមើលឃើញដើរក្បួនតាមអគារដោយស្រែកថា “យើងចង់បានលោក Trump” ហើយម្នាក់ត្រូវបានគេថតជាប់អង្គុយកៅអីប្រធានព្រឹទ្ធសភា។

ប៉ូលិសក្រុងវ៉ាស៊ីនតោននិយាយថា វាច្បាស់ណាស់ថា ហ្វូងមនុស្សមានចេតនាប្រើសារធាតុគីមីដ៏មានឥទ្ធិពលដើម្បីបង្ខំចូលក្នុងអគារ។
បន្ទាប់ពីការកាន់កាប់បានអូសបន្លាយរយៈពេលជាច្រើនម៉ោង ការិយាល័យប្រតិបត្តិនៃព្រឹទ្ធសភាបានប្រកាសថា អគារនេះត្រូវបានធានាសុវត្ថិភាពដោយមន្ត្រីអនុវត្តច្បាប់។

ប៉ុន្តែមានសញ្ញាតិចតួចណាស់ដែលថា ក្រុមអ្នកតវ៉ានឹងគោរពតាមការអំពាវនាវរបស់លោក Trump ឲ្យវិលត្រឡប់ទៅផ្ទះវិញបើទោះបីជាមានបម្រាមគោចរទូទាំងទីក្រុងដែលប្រកាសដោយអភិបាលក្រុងចាប់ពីម៉ោង០៦:០០ល្ងាចដល់០៦:០០ព្រឹកក៏ដោយ។
កងទ័ពនិងប៉ូលិសក៏ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋជិតៗនោះផងដែរហើយ FBI ត្រូវបានកោះហៅដើម្បីជួយប៉ូលិស Capitol៕






ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ