Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងអឺរ៉ុប ប្រកាសបាត់ដានលុយ ២០០ ពាន់លានដុល្លារពីការបង្កក​ទ្រព្យសម្បត្តិ រុស្ស៊ី

បានផុស

នៅ

អាមេរិក​ និងសម្ព័ន្ធមិត្ត​អឺរ៉ុប កំពុងតែស្វែងរក​មើលទីតាំងលុយជាង​ ២០០ ពាន់លានដុល្លារទៀតក្នុងចំណោមលុយ ៣០០ ពាន់លានដុល្លារនៃទ្រព្យសម្បត្តិ​របស់រុស្ស៊ី ដែលត្រូវបានបង្កក​កាលពីដើមឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Charles Lichfield អ្នកជំនាញហិរញ្ញវត្ថុជាន់ខ្ពស់នៅក្រុមប្រឹក្សាអាត្លង់ទិកបង្ហាញថា អាមេរិក និងសម្ព័ន្ធមិត្តមិនទាន់ដឹងច្បាស់ទេពីទ្រព្យសម្បត្តិដែលពួកគេបានបង្កក គឺនៅទីណានោះ ។

នៅខែមិថុនា រតនាគារអាមេរិកបានប្រកាសជោគជ័យជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដោយបានបង្កកទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីប្រមាណ ៣០០ ពាន់លានដុល្លារ បូករួមទាំងទ្រព្យសម្បត្តិចំនួន ៣០ ពាន់លានដុល្លាររបស់បុគ្គលដែលមានទណ្ឌកម្ម រួមទាំងមហាសេដ្ឋីរុស្ស៊ីផងដែរ ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអេស្តូនី អ្នកជំនាញហិរញ្ញវត្ថុ និងប្រព័ន្ធ​ធានាគារកណ្តាលរបស់រុស្ស៊ី​រូបនេះ​និយាយថា ការពិត ប្រទេសលោកខាងលិច​ គឺរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីបានតែជិត ១០០ ពាន់លានដុល្លារប៉ុណ្ណោះ មិនមែន​ ៣០០ ពាន់លានដុល្លារ​ដូចជាការចុះផ្សាយឡើយ ។

ចំពោះទ្រព្យសម្បតិ្តដែលត្រូវបង្កកនេះ​ លោក Lichfield ពន្យល់បន្ថែមថា ធនាគារបរទេសដែលមានកាតព្វកិច្ច គឺមិនអនុញ្ញតឲ្យផ្ទេរប្រាក់ដែលត្រូវបង្កកទៅឲ្យរុស្ស៊ីវិញនោះឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ធនាគារអាស៊ី និងអាហ្រ្វិកមួយចំនួនប្រហែលជាមិនមានចំណាប់អារម្មណ៍ចំពោះការឆ្លើយតបទៅនឹងសំណើសុំព័ត៌មានពីអាជ្ញាធរលោកខាងលិចទាក់ទងនឹងប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីនោះទេ ។

លោកស្រី Ursula von der Leyen

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ក៏បានស្នើបង្កើតរចនាសម្ព័ន្ធពិសេសមួយ ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរុស្ស៊ី និងវិនិយោគផ្សេងៗផងដែរ ។

ដោយឡែក​ នៅអាមេរិក សមាជិកសភាក៏បានស្នើច្បាប់អនុញ្ញាតការពារជាតិឆ្នាំ ២០២៣ ដើម្បីអនុញ្ញាតឲ្យផ្ទេរទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកទៅឲ្យអ៊ុយក្រែនផងដែរ ប៉ុន្តែសេចក្តីស្នើសុំនេះ គឺនៅមានភាពមិនច្បាស់លាស់នៅឡើយ ។

ជាមួយការផ្ទេរទ្រព្យរុស្ស៊ីទៅឲ្យអ៊ុយក្រែននេះ មន្ត្រីសហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ទីក្រុងព្រុចសែល មិនអាចអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែននោះទេ ពីព្រោះប្លុកនេះប្រកាន់ខ្ជាប់នូវគោលការណ៍អភ័យឯកសិទ្ធិរបស់រដ្ឋ ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក អាចនឹងអស់លុយឲ្យ អ៊ុយក្រែន ទប់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម