Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-អង់គ្លេស ចុះកិច្ចព្រមព្រៀងធ្វើជាដៃគូផ្គត់ផ្គង់ថាមពល លែងពឹងលើ រុស្ស៊ី

បានផុស

នៅ

ពីមុន រុស្ស៊ី គឺជាប្រទេសដែលផ្គត់ផ្គង់ថាមពលធំជាងគេទៅឲ្យចក្រភពអង់គ្លេស ប៉ុន្តែពេលនេះ អង់គ្លេស បានបង្វែរទៅរកសម្ព័ន្ធមិត្តអាមេរិកវិញ​ និងថែមទាំងបានចុះកិច្ចព្រមព្រៀងធ្វើជាដៃគូផ្គត់ផ្គង់ថាមពលជាមួយគ្នាផងដែរ ដោយលែងពឹងផ្អែកលើរុស្ស៊ីហើយ ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការចុះកិច្ចព្រមព្រៀងជាមួយលោក Joe Biden ដែលហៅថា “ភាពជាដៃគូសន្តិសុខថាមពល”, លោកនាយករដ្ឋមន្ត្រីអង់គ្លេស​ Rishi Sunak ​និយាយថា ភាពជាដៃគូរនេះនឹងធានាថា ការផ្គត់ផ្គង់នឹងមិនត្រូវបានគ្រប់គ្រងម្តងទៀតដោយភាពច្របូកច្របល់នោះឡើយ ។

តាមរយៈកិច្ចព្រមព្រៀងនេះ ចក្រភពអង់គ្លេស នឹងធ្វើការនាំចូលឧស្ម័នធម្មជាតិរាវច្រើនទ្វេដងជាងឆ្នាំ ២០២១ កន្លងទៅ​ ដោយយ៉ាងហោចណាស់ ៩ ពាន់លានម៉ែត្រគូបក្នុងឆ្នាំ ២០២៣ ។

ជាមួយគ្នានោះ អង់គ្លេស និងអាមេរិក ក៏បានឆ្លៀតឱកាសដើម្បីពន្លឿនការផ្លាស់ប្តូរគ្នា​ទៅវិញទៅមកដោយសំដៅឆ្ពោះទៅកាន់ថាមពលស្អាត ហើយក៏កំពុងលើកកម្ពស់ថាមពលនុយក្លេអ៊ែរផងដែរ ។ មិនតែប៉ុណ្ណោះ អាមេរិក និងចក្រភពអង់គ្លេស នឹងធ្វើការរួមគ្នាលើការអភិវឌ្ឍន៍មជ្ឈមណ្ឌលថាមពលក្នុងស្រុកដោយប្រើប្រាស់អ៊ីដ្រូសែន ។

លោក Sunak សង្ឃឹមថា ភាពជាដៃគូរសហការណ៍នេះ​ នឹងធ្វើឲ្យតម្លៃថាមពលធ្លាក់ចុះ និងបញ្ចប់ការពឹងផ្អែករបស់អឺរ៉ុបលើថាមពលរុស្ស៊ីទាំងស្រុង ។

គួរបញ្ចាក់ថា​ សហរដ្ឋអាមេរិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញឧស្ម័នធម្មជាតិរាវដ៏ធំបំផុតរបស់ពិភពលោក ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងឲ្យហើយ ថ្លៃចំណាយ និងចំណូលរបស់ រុស្ស៊ី សម្រាប់ឆ្នាំ ២០២៣ ដល់ ២០២៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១៧ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២៥ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥៣ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម