Connect with us

ព័ត៌មានអន្ដរជាតិ

Twitter ព្រមានបិទគណនីរបស់លោក Trump ជារៀងរហូត

បានផុស

នៅ

Twitter បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបិទគណនីរបស់លោកប្រធានាធិបតី Donald Trump រយៈពេល១២ម៉ោងជាបណ្តោះអាសន្នហើយបានព្រមានជាលើកដំបូងថា ខ្លួនអាចនឹងបិទជាអចិន្ត្រៃយ៍តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុននិយាយថា ការបិទជាបណ្តោះអាសន្ននេះគឺឆ្លុះបញ្ចាំងពីការរំលោភបំពានលើច្បាប់របស់ Twitter ដោយលោក Trump។

Twitter និយាយថា “យើងបានតម្រូវឲ្យលុបការបង្ហោះចំនួន៣ របស់គណនី @realDonaldTrump ដែលបង្ហោះនៅព្រឹកថ្ងៃនេះដោយសារតែការរំលោភបំពានម្តងហើយម្តងទៀតនិងធ្ងន់ធ្ងរប្រឆាំងគោលនយោបាយភាពស្មោះត្រង់របស់ពលរដ្ឋ។ នេះមានន័យថា គណនីរបស់ @realDonaldTrump នឹងត្រូវបិទជាបណ្តោះអាសន្នរយៈពេល១២ម៉ោងបន្ទាប់ពីការដកចេញនូវការបង្ហោះទាំងនេះ។ ប្រសិនបើការបង្ហោះមិនត្រូវបានដកចេញទេនោះ គណនីនឹងនៅតែត្រូវបានបិទ”។

Twitter បានបន្ថែមថា “ការរំលោភបំពាននាពេលអនាគតនឹងបណ្តាលឲ្យមានការបិទគណនី @realDonaldTrump ជាអចិន្ត្រៃយ៍”។

ការប្រកាសនេះបានបង្ហាញពីវិធានការដ៏ធំមួយរបស់ Twitter ប្រឆាំងនឹងគណនីរបស់លោក Trump និងឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមសិទិ្ធស៊ីវិលដើម្បីឲ្យលោក Trump ត្រូវបានហាមឃាត់ពីវេទិកានេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម