ព័ត៌មានអន្ដរជាតិ
សភា អាមេរិក ត្រៀមបោះឆ្នោតអនុម័តទឹកប្រាក់ ១០ ពាន់លានដុល្លារផ្ដល់ឲ្យ តៃវ៉ាន់
សភាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមបោះឆ្នោតឲ្យបានឆាប់នៅថ្ងៃពុធនេះ លើសេចក្ដីព្រាងច្បាប់គោលនយោបាយយោធាដ៏ធំមួយ រួមទាំងការអនុម័តនូវទឹកប្រាក់រហូតដល់ ១០ ពាន់លានដុល្លារក្នុងជំនួយសន្តិសុខ និងការបញ្ជាទិញសព្វាវុធសម្រាប់តៃវ៉ាន់ ស្របពេលដែលចិនកំពុងដាក់សម្ពាធលើកោះមួយនេះ ។

ទោះយ៉ាងណា វិសោធនកម្មច្បាប់ស្ដីពីការការពារជាតិអាមេរិក (NDAA) នេះ មិនរួមបញ្ចូលបទប្បញ្ញត្តិដ៏ចម្រូងចម្រាសមួយចំនួនរបស់សមាជិកសភាតៃវ៉ាន់ ដែលបានស្នើឡើងកាលពីដើមឆ្នាំនេះឡើយ រួមទាំងការដាក់ទណ្ឌកម្មនៅក្នុងករណីមានការឈ្លានពានប្រឆាំងនឹងតៃវ៉ាន់ដោយប្រទេសចិន ឬសំណើដែលតៃវ៉ាន់ត្រូវបានគេចាត់ទុកថាជា “សម្ព័ន្ធមិត្តមិនមែនអង្គការណាតូ” ។
ស្របពេលជាមួយគ្នានេះ គណៈកម្មាធិការទីភ្នាក់ងារប្រដាប់អាវុធព្រឹទ្ធសភាអាមេរិកក៏បានឲ្យដឹងដែរថា ច្បាប់គោលនយោបាយយោធាតៃវ៉ាន់ដែលមានតម្លៃ ៨៥៨ ពាន់លានដុល្លារ ត្រូវបានគេរំពឹងថា នឹងអនុម័ត ហើយចុះហត្ថលេខាដោយសភានៅក្នុងខែនេះ ។

ទន្ទឹមនោះ ច្បាប់ស្តីពីការពង្រឹងភាពខ្លាំងដល់កោះតៃវ៉ាន់ ដែលរួមបញ្ចូលនៅក្នុង NDAA ក៏ផ្តល់ការអនុញ្ញាតសម្រាប់ជំនួយឥតសំណងផ្នែកយោធាសម្រាប់តៃវ៉ាន់ផងដែរ រហូតដល់ ២ ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ប្រសិនបើរដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ថា តៃវ៉ាន់បានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ។
បន្ថែមពីនេះ វាក៏រួមបញ្ចូលផងដែរនូវការផ្តល់ហិរញ្ញប្បទានដល់អាជ្ញាធរធានាប្រាក់កម្ចីយោធាបរទេស និងវិធានការផ្សេងទៀតដើម្បីតាមដានយ៉ាងរហ័សនូវការទិញសព្វាវុធរបស់តៃវ៉ាន់ ក៏ដូចជាការបង្កើតកម្មវិធីហ្វឹកហ្វឺនថ្មីមួយដើម្បីកែលម្អការការពាររបស់តៃវ៉ាន់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nikkei Asia
ចុចអាន ៖ អាមេរិក និងអឺរ៉ុប ប្រកាសបាត់ដានលុយ ២០០ ពាន់លានដុល្លារពីការបង្កក ទ្រព្យសម្បត្តិ រុស្ស៊ី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ