ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង កំពុងផលិតមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងដែលអាចបុកទម្លាយខែលការពាររបស់ អាមេរិក
របាយការណ៍ថ្មីៗបានអះអាងថា ប្រទេសកូរ៉េខាងជើងកំពុងផលិតមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេង៦,៤៣៧គីឡូម៉ែត្រក្នុងមួយម៉ោងដើម្បីបុកទម្លាយខែលការពាររបស់សហរដ្ឋអាមេរិក។

រដ្ឋផ្តាច់ការមួយនេះគ្រោងនឹងបង្កើនឃ្លាំងអាវុធរបស់ខ្លួនជាមួយមជ្ឈមណ្ឌលស្រាវជ្រាវមួយដែលមានគោលបំណងអភិវឌ្ឍមីស៊ីលដ៏ប្រល័យដែលអាចកម្ទេចខែលការពាររបស់សហរដ្ឋអាមេរិក។
ដោយដាក់ឈ្មោះថា “បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ”, មជ្ឈមណ្ឌលនេះនឹងស្រាវជ្រាវមីស៊ីលល្បឿនលឿនជាងសំឡេងដែលមិនអាចត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែលមានស្រាប់បានឡើយ។

តាមទស្សនៈរបស់កូរ៉េខាងជើង មីស៊ីលទាំងនេះអាចជា “ដាវវេទមន្ត” ដែលត្រូវការជាចាំបាច់ដើម្បីបំបែកខែលការពារតំបន់រយៈកម្ពស់ខ្ពស់របស់អាមេរិក ហៅកាត់ថា THAAD។
ដោយអាចធ្វើដំណើរបានចម្ងាយជាង៦,៤៣៧គីឡូម៉ែត្រក្នុងមួយម៉ោង មីស៊ីលល្បឿនលឿនជាងសំឡេងនេះអាចកម្ទេចទីតាំងណាមួយនៅលើផែនដីក្នុងរយៈពេល៣ម៉ោង។

មិនដូចមីស៊ីលផ្លោងស្តង់ដាទេ មីស៊ីលល្បឿនលឿនជាងសំឡេងនេះមិនមានគន្លងធម្មតាឡើយហើយជាលទ្ធផលអាចផ្លាស់ប្តូរសង្គ្រាមនាពេលអនាគត។
យោងតាមអ្នកវិទ្យាសាស្ត្រកំពូល លោកបណ្ឌិត Siegfried Hecker បាននិយាយថា ប្រទេសកូរ៉េខាងជើងបច្ចុប្បន្នមានសម្ភារៈគ្រប់គ្រាន់ដើម្បីសាងសង់នុយក្លេអ៊ែរចំនួន៤៥គ្រាប់ដែលអាចបំផ្លាញប្រទេសជប៉ុនចេញពីផែនទី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់