Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង កំពុងផលិតមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងដែលអាចបុកទម្លាយខែលការពាររបស់ អាមេរិក

បានផុស

នៅ

របាយការណ៍ថ្មីៗបានអះអាងថា ប្រទេសកូរ៉េខាងជើងកំពុងផលិតមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេង៦,៤៣៧គីឡូម៉ែត្រក្នុងមួយម៉ោងដើម្បីបុកទម្លាយខែលការពាររបស់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋផ្តាច់ការមួយនេះគ្រោងនឹងបង្កើនឃ្លាំងអាវុធរបស់ខ្លួនជាមួយមជ្ឈមណ្ឌលស្រាវជ្រាវមួយដែលមានគោលបំណងអភិវឌ្ឍមីស៊ីលដ៏ប្រល័យដែលអាចកម្ទេចខែលការពាររបស់សហរដ្ឋអាមេរិក។

ដោយដាក់ឈ្មោះថា “បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ”, មជ្ឈមណ្ឌលនេះនឹងស្រាវជ្រាវមីស៊ីលល្បឿនលឿនជាងសំឡេងដែលមិនអាចត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែលមានស្រាប់បានឡើយ។

តាមទស្សនៈរបស់កូរ៉េខាងជើង មីស៊ីលទាំងនេះអាចជា “ដាវវេទមន្ត” ដែលត្រូវការជាចាំបាច់ដើម្បីបំបែកខែលការពារតំបន់រយៈកម្ពស់ខ្ពស់របស់អាមេរិក ហៅកាត់ថា THAAD។

ដោយអាចធ្វើដំណើរបានចម្ងាយជាង៦,៤៣៧គីឡូម៉ែត្រក្នុងមួយម៉ោង មីស៊ីលល្បឿនលឿនជាងសំឡេងនេះអាចកម្ទេចទីតាំងណាមួយនៅលើផែនដីក្នុងរយៈពេល៣ម៉ោង។

មិនដូចមីស៊ីលផ្លោងស្តង់ដាទេ មីស៊ីលល្បឿនលឿនជាងសំឡេងនេះមិនមានគន្លងធម្មតាឡើយហើយជាលទ្ធផលអាចផ្លាស់ប្តូរសង្គ្រាមនាពេលអនាគត។

យោងតាមអ្នកវិទ្យាសាស្ត្រកំពូល លោកបណ្ឌិត Siegfried Hecker បាននិយាយថា ប្រទេសកូរ៉េខាងជើងបច្ចុប្បន្នមានសម្ភារៈគ្រប់គ្រាន់ដើម្បីសាងសង់នុយក្លេអ៊ែរចំនួន៤៥គ្រាប់ដែលអាចបំផ្លាញប្រទេសជប៉ុនចេញពីផែនទី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម