ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីថ្មីទៀត វាយប្រហារ ឥណ្ឌូណេស៊ី
ទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ី (BMKG) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារខេត្ត ជ្វាខាងលិច នៅថ្ងៃព្រហស្បតិ៍ទី៨ខែធ្នូនេះ ដោយជំរុញឲ្យប្រជាពលរដ្ឋក្នុងតំបន់ក្បែរចំណុចកណ្តាលនៃការរញ្ជួយដីនេះ រត់ចេញពីផ្ទះទាំងភ័យស្លន់ស្លោ។

ទីភ្នាក់ងារនេះនិយាយថា ការរញ្ជួយដីដែលមានជម្រៅ១០៤គីឡូម៉ែត្រ និងមានចំណុចកណ្តាលចម្ងាយ២២គីឡូម៉ែត្រពីទីក្រុង Sukabumi គឺមិនមានសក្តានុពលអាចបង្កឲ្យមានរលកយក្សស៊ូណាមិទេ។
យោងតាម Reuters, ការរញ្ជួយនេះ ក៏ញ័រដល់រដ្ឋធានីហ្សាការតា និងតំបន់ជុំវិញផងដែរ។

លោក Abdul Muhari មន្ត្រីនៅទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) បានប្រាប់ Reuters ថា មកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតនៅឡើយទេ ប៉ុន្តែទីភ្នាក់ងារនេះនៅតែកំពុងវាយតម្លៃស្ថានភាព។
គួររម្លឹកថា កាលពីខែមុន គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារទីក្រុង Cianjur ក្នុងខេត្ត ជ្វាខាងលិច នេះដូចគ្នា ដោយបានសម្លាប់មនុស្សជាង ៣០០នាក់ និងបង្កការខូចខាតដល់ផ្ទះរាប់ពាន់ខ្នង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចំនួនមនុស្សស្លាប់ និងរបួសក្នុងគ្រោះរញ្ជួយដីនៅ ឥណ្ឌូណេស៊ី កើនឡើងបន្ថែមទៀត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ