ព័ត៌មានអន្ដរជាតិ
អាមេរិក ហៅឯកអគ្គរដ្ឋទូតប្រចាំ មីយ៉ាន់ម៉ា មកប្រទេសវិញ និងមិនបញ្ជូនអ្នកជំនួសឡើយ
សហរដ្ឋអាមេរិកនឹងកាត់បន្ថយទំនាក់ទំនងការទូតរបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា ហើយឯកអគ្គរដ្ឋទូតអាមេរិកដែលកំពុងកាន់អំណាចគឺលោក Thomas Vajda នឹងត្រឡប់មកប្រទេសវិញនៅចុងខែនេះ ហើយទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តមិនបញ្ជូនអ្នកជំនួសតំណែងមួយនេះទេ ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់បានឆ្លើយតបទៅកាន់សារព័ត៌មាន Nikkei តាមអ៊ីមែលថា “អនុប្រធានបេសកកម្មលោកស្រី Deborah Lynn នឹងទទួលភារកិច្ចជា “ភារធារី” នៅស្ថានទូតអាមេរិកក្នុងទីក្រុងរ៉ង់ហ្គូន នៅពេលដែលការចាកចេញរបស់លោកឯកអគ្គរដ្ឋទូត Vajda” ។
ជាមួយនឹងការផ្លាស់ប្តូរនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់យោធារបស់មីយ៉ាន់ម៉ាឡើយ មុនពេលរដ្ឋាភិបាលយោធានៅទីក្រុង Naypyitaw រៀបចំការបោះឆ្នោតសកលនៅឆ្នាំ ២០២៣ ។

ទន្ទឹមនោះ សហរដ្ឋអាមេរិកបានរិះគន់ការបោះឆ្នោតដែលរំពឹងទុកនៅឆ្នាំ ២០២៣ នោះថា “វាមិនអាចទៅរួចនោះទេដែលការបោះឆ្នោតនោះមានសេរីភាព និងយុត្តិធម៌ ដោយសារតែយោធាបានឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ២០២១ ។
គួរបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូត Vajda បានមកដល់ប្រទេសមីយ៉ាន់ម៉ាក្នុងខែមករា ឆ្នាំ ២០២១ មុនពេលរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានបណ្តេញចេញពីតំណែង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nikkei
ចុចអាន ៖ សំងំនៅជប៉ុន ៦ ខែមកនេះ ដឹងទេ Jack Ma រស់នៅលើផ្ទៃដីទំហំប៉ុនណា?

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?