Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីធ្លាក់តំណែង​ប៉េរូ​ ប្រឈម​​ជាប់​ពន្ធនាគារ ​២០​ឆ្នាំ

បានផុស

នៅ

កាសែត El Comercio របស់ប្រទេសប៉េរូ បានចុះផ្សាយកាលពីថ្ងៃពុធទី០៧ខែធ្នូថា ប្រធានាធិបតីបណ្តេញចេញពីតំណែង លោក Pedro Castillo ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានការបះបោរ ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។

លោក Pedro Castillo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែតនេះ, លោក Castillo ត្រូវបានប៉ូលិសឃុំខ្លួនរយៈពេលដប់ថ្ងៃ ក្រោមបទចោទប្រកាន់ជាច្រើន រួមទាំងការប៉ុនប៉ងរៀបចំការបះបោរផងដែរ ដែលបើតាមមាត្រា៣៤៦នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសប៉េរូបានចែងថា ទង្វើបែបនេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីដប់ទៅម្ភៃឆ្នាំ។

ក្រៅ​ពី​នោះ អតីត​ប្រធានាធិបតី​រូបនេះ ត្រូវ​រងការ​ចោទ​ប្រកាន់​ពី​បទ​រំលោភអំណាច និង​បំពាន​សណ្តាប់​ធ្នាប់​សាធារណៈ។ គាត់​ក៏​ត្រូវ​ប្រឈម​មុខ ​នឹង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ផ្សេង​ទៀតផងដែរ ​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ។

លោកស្រី Dina Boluarte

លោក Castillo ត្រូវបានសភាបណ្តេញចេញពីតំណែងកាលពីថ្ងៃពុធ បន្ទាប់ពីគាត់បានប្រកាសរំលាយសភា និងដាក់ចេញនូវបម្រាមគោចរ។

សមាជិក​សភា ​មិន​បាន​លុប​ចោល​ការ​បោះ​ឆ្នោត​ទេ ហើយ​បាន​អនុម័ត​លើ​ការ​លាលែង​ពី​តំណែង​របស់លោក​ប្រធានាធិបតី ហើយយោធា និងប៉ូលិសបានគាំទ្រសភា។ មិនយូរប៉ុន្មាន អនុប្រធានាធិបតីទីមួយ លោកស្រី Dina Boluarte បានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ រថយន្ត បុកគ្នាជាមួយ យន្តហោះ នៅ ប៉េរូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម