ព័ត៌មានអន្ដរជាតិ
ចិន ក្តៅស្លឹកត្រចៀក ចំពោះការលក់អាវុធរបស់អាមេរិក ទៅឲ្យតៃវ៉ាន់
កាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែធ្នូ ប្រទេសចិនបានសម្តែងការជំទាស់យ៉ាងដាច់អហង្ការចំពោះការលក់អាវុធថ្មីរបស់សហរដ្ឋអាមេរិកទៅឲ្យតៃវ៉ាន់ ដោយជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ទំនាក់ទំនងយោធាជាមួយកោះនេះ ហើយកុំបង្កើតភាពតានតឹងថ្មីចំពោះស្ថានភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានអនុម័តការលក់គ្រឿងបន្លាស់យន្តហោះដែលមានតម្លៃជាង៤២៥លានដុល្លារ ដើម្បីគាំទ្រកងយន្តហោះចម្បាំង F-16 របស់តៃវ៉ាន់ យន្តហោះដឹកជញ្ជូន C-130 និងប្រព័ន្ធអាវុធផ្សេងទៀតដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
កញ្ចប់នេះ រួមបញ្ចូលទាំងគ្រឿងបន្លាស់ស្តង់ដារក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ ឧបករណ៍មិនស្តង់ដារ ៩៨លានដុល្លារ រួមជាមួយនឹងគ្រឿងបន្លាស់ពាក់ព័ន្ធ និងការដឹកជញ្ជូនផ្សេងទៀតផងដែរ។
លោកស្រី Mao បានប្រាប់សន្និសីទព័ត៌មានថា “ចិនមិនពេញចិត្តទេចំពោះបញ្ហានេះ”។ ទន្ទឹមនោះ លោកស្រីប្តេជ្ញាថា ប្រទេសនេះនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។

លោកស្រីបន្តថា ទង្វើបែបនេះពិតជាបំពានលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន និងសហរដ្ឋអាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ខែសីហា។ ការលក់អាវុធទៅឲ្យតៃវ៉ាន់ ធ្វើឲ្យខូចខាតដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន ធ្វើឲ្យខូចសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងបញ្ជូនសញ្ញាខុសឆ្គងទៅកាន់កងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់។
គួរបញ្ជាក់ថា ការលក់នេះត្រូវបានប្រកាសត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំចិន និងអាមេរិក ជួបពិភាក្សាគ្នាក្នុងប្រទេសឥណ្ឌូណេស៊ី ដែលក្នុងនោះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ ដោយនិយាយថា រដ្ឋាភិបាលអាមេរិកមិនព្យាយាមប្រើតៃវ៉ាន់ជាឧបករណ៍ដើម្បី ទប់ទល់នឹងប្រទេសចិនទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ China Daily
ចុចអាន៖ សភា អាមេរិក ត្រៀមបោះឆ្នោតអនុម័តទឹកប្រាក់ ១០ ពាន់លានដុល្លារផ្ដល់ឲ្យ តៃវ៉ាន់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ