ព័ត៌មានអន្ដរជាតិ
ចោរបម្រុងចូលប្លន់ហាងមាសនៅថៃ ត្រូវម្ចាស់ហាងបាញ់ឲ្យរបួសដង្ហើមចង្រិតម្នាក់
ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានបក្ខពួកចោរចំនួន ១ នាក់ដែរ ដែលត្រូវម្ចាស់ហាងមាសបាញ់បណ្ដាលឲ្យរបួសធ្ងន់ និង ១ នាក់ទៀត ត្រូវបានចាប់ខ្លួន ខណៈក្រុមចោរមានគ្នាចំនួន ៤ នាក់ កំពុងចូលប្លន់ក្នុងហាងមាសមួយកន្លែង។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ៥៥ នាទីថ្ងៃត្រង់ ក្នុងហាងលក់មាសមួយកន្លែង ស្ថិតនៅកណ្ដាលទីរួមខេត្ត តាក ភាគខាងត្បូង នៃប្រទេសថៃ។

បើតាមការផ្សាយរបស់គេហទំព័រមួយចំនួនក្នុងប្រទេសថៃ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានជនសង្ស័យចំនួន ៤ នាក់ ស្លៀកពាក់ខ្មៅ ជិះម៉ូតូ ២ គ្រឿង ប្រដាប់ដោយអាវុធខ្លីគ្រប់ដៃ បានចូលទៅខាងក្នុងហាងលក់មាស ព្រមទាំងធ្វើសកម្មភាពវាយបំបែកទូកញ្ចក់ ដើម្បីប្រមូលយកមាស ប៉ុន្តែភ្លាមៗនោះដែរ ម្ចាស់ហាងចិត្តសឿង បានទាញកាំភ្លើងវែង បាញ់ស្រោចទៅលើក្រុមចោរ បណ្ដាលឲ្យចោរបាក់ស្បាតរត់ចេញទៅវិញ។ ក្នុងនោះដែរ ចោរម្នាក់ បានរងរបួសជាទម្ងន់ និងចោរម្នាក់ទៀត ត្រូវសមត្ថកិច្ចចុះមកទាន់ ក៏ចាប់ខ្លួនបាន។ ដោយឡែកចោរពីរនាក់ដែលបើកម៉ូតូរត់គេច កំពុងត្រូវបានសមត្ថកិច្ចតាមប្រមាញ់ហើយ។

គួរបញ្ជាក់ថា ម្ចាស់ហាង និងបុគ្គលិក ពុំមាននរណាម្នាក់រងរបួសនោះទេ។ ម្យ៉ាងទៀតម្ចាស់ហាង គឺជាកីឡាករជំនាញខាងបាញ់កាំភ្លើងត្រង់ រហូតប្រលងទទួលបានពានរង្វាន់ថែមទៀតផង៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?