ព័ត៌មានអន្ដរជាតិ
ស្គាល់អត្តសញ្ញាណអ្នកដែលត្រូវបាញ់សម្លាប់ក្នុងអគារ Capitol អាមេរិក
ប្រភពមួយបានប្រាប់សារព័ត៌មាន Fox News ថា ស្ត្រីម្នាក់ដែលត្រូវបានគេបាញ់សម្លាប់នៅខាងក្នុងអគារ Capitol (សភាអាមេរិក) កាលពីថ្ងៃពុធត្រូវបានគេស្គាល់ថាមានឈ្មោះ Ashli Babbit ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា Babbit គឺជាទាហានជើងចាស់រយៈពេល ១៤ ឆ្នាំដែលបានបម្រើការងារទេសចរណ៍ចំនួន ៤ ជាមួយកងទ័ពអាកាស និងរស់នៅក្នុងទីក្រុង San Diego ។

ស្វាមីរបស់នាងបានប្រាប់ទូរទស្សន៍ WTTG-TV ថា នាង Babbit គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់ប្រធានាធិបតី Trump ។ ចំណែកម្តាយក្មេករបស់នាង Babbit បានប្រាប់ទៅភ្នាក់ងារ Fox News ក្នុងទីក្រុង Washington D.C ថា “ខ្ញុំមិនដឹងថាហេតុអ្វីបានជានាងសម្រេចចិត្តធ្វើបែបនេះទេ ។ ប្តីរបស់នាង Babbit មិនបាននៅទីក្រុង Washington D.C ជាមួយនាងទេ ហើយពួកគេជាម្ចាស់អាជីវកម្មមួយកន្លែង” ។

អាជ្ញាធរបានត្រៀមលក្ខណៈការពារកុបកម្មនៅអគារ Capitol ខណៈប្រព័ន្ធផ្សព្វផ្សាយ និងសមាជិកសភាបានវិលត្រឡប់មកចូលរួមសម័យប្រជុំសភារួមគ្នាឡើងវិញនៅប៉ុន្មានម៉ោងមុននេះនៅពេលដែលក្រុមមនុស្សមួយក្រុមបានរំលោភបំពានសន្តិសុខ និងបានសម្រុកចូលអគារបណ្តាលឲ្យមានការបាញ់ប្រហារដ៏សាហាវនេះ ។

នាយកដ្ឋានប៉ូលិសក្រុងបានប្រាប់ Fox News ថា របាយការណ៍ដំបូងបាននិយាយថា ស្ត្រីរូបនេះត្រូវបានគេបាញ់ចំទ្រូង និងត្រូវបានដឹកចេញពីអគារនៅមុនម៉ោង ៣ រសៀល ។ គេមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបាញ់ ឬមូលហេតុអ្វីដែលនាំឲ្យមានការបាញ់ប្រហារនេះនោះទេ ។

អំពើហិង្សានេះបានផ្ទុះឡើងនៅពេលដែលសមាជិកសភាកំពុងស្ថិតក្នុងដំណើរការដើម្បីបញ្ជាក់ពីជ័យជម្នះនៃការបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Fox News
ចុចអាន ៖ រកឃើញគ្រាប់បែកដែលត្រៀមបំផ្ទុះអំឡុងកុបកម្មនៅវិមាន Capitol អាមេរិក

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?