ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីជប៉ុន រើសបានអ្នករួមដំណើរទៅឋានព្រះចន្ទ ក្នុងនោះមានតារាល្បី ២រូប
ឌីជេ និង តារាចម្រៀង K-pop នឹងធ្វើដំណើរជុំវិញឋានព្រះចន្ទ បន្ទាប់ពីពួកគេត្រូវបានជ្រើសរើសដោយមហាសេដ្ឋីជប៉ុន ឲ្យចូលរួមធ្វើដំណើរក្នុងយានអវកាស SpaceX។

អ្នកជំនួញ Yusaku Maezawa បានបង្ហាញក្រុមនាវិករបស់គាត់ នៅថ្ងៃសុក្រទី០៩ខែធ្នូនេះ បន្ទាប់ពីការស្វែងរកជាសកល កាលពីឆ្នាំមុន។
ឌីជេជនជាតិអាមេរិកឈ្មោះ Steve Aoki និងតារាកូរ៉េ TOP គឺជាតារាដែលល្បីឈ្មោះជាងគេបំផុត ក្នុងក្រុមធ្វើដំណើរនេះ។

ការហោះហើរ ដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយ អាចជាការធ្វើដំណើរទៅឋានព្រះចន្ទលើកដំបូងបង្អស់របស់មនុស្ស ចាប់តាំងពីឆ្នាំ១៩៧២មក។
សម្រាប់ការហោះហើរដែលបានគ្រោងទុកនេះ យានអវកាសនឹងធ្វើដំណើរជុំវិញភពចន្ទ ដោយចូលក្នុងរង្វង់ចម្ងាយ ២០០គីឡូម៉ែត្រនៃផ្ទៃព្រះចន្ទ។ គិតទាំងទៅទាំងមក ការធ្វើដំណើរនេះ នឹងចំណាយពេលប្រាំបីថ្ងៃ។

ក្នុងឆ្នាំ២០១៨ គាត់ត្រូវបានគេដាក់ឈ្មោះថាជាអ្នកដំណើរឯកជនដំបូងគេ ដែលនឹងត្រូវហោះហើរជុំវិញឋានព្រះចន្ទដោយយានអវកាស SpaceX ហើយនិយាយនៅពេលនោះថា គាត់នឹងឧបត្ថម្ភថ្លៃចំណាយសម្រាប់អ្នកដំណើរប្រាំបីនាក់ផ្សេងទៀតនៅលើយាននេះ។
ទោះបីជាយ៉ាងណាក៏ដោយ តម្លៃដែលលោក Maezawa យល់ព្រម ចំណាយសម្រាប់សំបុត្រទៅកាន់ទីអវកាស មិនត្រូវបានគេបង្ហាញនោះទេ ប៉ុន្តែបើតាមលោក Elon Musk គឺថា “វាពិតជាថ្លៃណាស់”។

គួរបញ្ជាក់ថា អ្នកផ្សេងទៀតដែលត្រូវធ្វើដំណើររួមមាន៖
- អ្នករាំ និងអ្នកបង្កើតក្បាច់រាំ Yemi A.D (សាធារណរដ្ឋឆេក)
- អ្នកថតរូប Rhiannon Adam (អៀរឡង់)
- អ្នកថតរូបសត្វព្រៃ Karim Iliya (ចក្រភពអង់គ្លេស)
- ផលិតករភាពយន្ត Brendan Hall (សហរដ្ឋអាមេរិក)
- តារាសម្តែង Dev Joshi (ឥណ្ឌា)
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មហាសេដ្ឋីជប៉ុន ប្រកាសជ្រើសរើសមនុស្ស៨នាក់ ជិះយានអវកាស រួមដំណើរទៅភពព្រះចន្ទ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ